ប្រុស​ប្រកែក ស្រី​ប្រកាន់ លះបង់​ព្រហ្មចារិយ ៥​ឆ្នាំ រង់ចាំតែ​ទឹកភ្នែក​

, , Leave a comment

រាជធានី​ភ្នំពេញ : នារី​វ័យក្មេង​ចាប់​អូ​សក​ប្រុស​ស្នេហ៍ ឡើង​សាលាសង្កាត់​ជម្រះបញ្ជី​ស្នេហ៍ បង្ក​ឲ្យ​កើតមាន​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​សាលាសង្កាត់​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយ​នារី​វ័យក្មេង​ម្នាក់​បាន​បាក់ចិត្ត​លង់​ស្នេហ៍ រហូត​លះបង់​បូជា​ព្រហ្មចារី​ជូន​ប្រុស​ស្នេហ៍​អស់​រយៈពេល​៥​ឆ្នាំ ដោយ​មិនបាន​រៀបការ ឬ​សែនព្រេន អ្វី​ទាំងអស់ ស្រាប់តែ​ចុងក្រោយ ប្រុស​ថ្លើមថ្លៃ​ធ្វើ​ព្រងើយកន្តើយ​មានបំណង​ចង់​ដោះដៃ ទើប​ធ្វើ​ឲ្យ​ខាង​ស្រី​ទ្រាំ​មិនបាន ក៏​ចាប់​អូ​សក​ប្រុស​ស្នេហ៍​ហេងស៊យ​ឡើង​សាលាសង្កាត់ ដើម្បី​ដោះស្រាយ​គ្នា​ចំពោះមុខ​ច្បាប់​។​

29-9-2016-2

​ភាគី​ខាង​ស្រី​ដែល​អូ​សក​ប្រុស​ស្នេហ៍​មក​ទទួលខុសត្រូវ​លើ​រឿង​ស្នេហា​នោះ​មានឈ្មោះ សាន់ ចាន់​ដា អាយុ​២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ចំណែក​ភាគី​ខាង​ប្រុស​ដែលមាន​បំណង​ចង់​ដោះដៃ​ចោល​គូស្នេហ៍​មានឈ្មោះ ភឿន សិទ្ធ អាយុ​២២​ឆ្នាំ អតីត​កម្មករ​រោងចក្រ បច្ចុប្បន្ន​ប្រកប​របរ​លក់​គ្រួច​អាំង ស្នាក់នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

 

​តាម​សម្តី​ស្ត្រី​ជា​ម្តាយ​ភាគី​ខាង​ស្រី​បាន​រៀបរាប់​ប្រាប់ថា កូនស្រី​របស់គាត់​បាន​ស្រឡាញ់ យុវជន​ខាងលើនេះ​ខ្លាំងណាស់ ហើយ​ពួកគេ​បាន​ទាក់ទង​ស្នេហ៍​គ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ លុះ​ក្រោយមក​ពេល​ពួកគាត់​ជា ឪពុកម្តាយ​បានដឹង​ពី​ទំនាក់ទំនង​មួយ​នេះ ក៏បាន​ជំរុញ​ឲ្យ​ខាង​ប្រុស​រៀបចំ​ចូល​ស្តីដណ្តឹង​កូនស្រី តាមផ្លូវ​ច្បាប់ ដើម្បី​រៀបការ​ជាមួយគ្នា​តាម​ប្រពៃណី​ដែរ តែ​ខាង​ប្រុស​ចេះតែ​សន្យា​ចោល​រហូត ម្តងថា​ខែ​នេះ​ម្តង​ខែ​នោះ សន្យា​ខ្យល់ រហូត​យកជាការ​មិន​បាន​សោះឡើយ និង​ចេះតែ​អូសបន្លាយ​ពេល​ដល់​៥​ឆ្នាំ​។ ស្ត្រី​ជា​ម្តាយ​ខាង​ស្រី​បាន​បន្តថា ទីបំផុត​ក្រោយពី​ស្គាល់​រសជាតិ​ស្នេហ៍​ឆ្អែតឆ្អន់ ស្រាប់តែ​ខាង​ប្រុស បែរជា​ប៉ុនប៉ង​គេចវេះ​លែង​ចង់​ទទួលខុស​-​ត្រូវ លុះ​គាត់​ប្រាប់​ទៅ​ឪពុកម្តាយ​ខាង​ប្រុស ក៏ ត្រូវ​ឪពុកម្តាយ​គេ​និយាយ​យ៉ាង​រំភើយ​ថា រឿង ស្នេហា​កូនចៅ ពួកគាត់​មិន​លូកដៃ​ទេ ទុក​ឲ្យ​ខាង​ស្រី​គិតគូរ​ខ្លួនឯង​ទៅ ចំណែក​យុវជន​រូបនោះ ថែមទាំង​បាន​គេចខ្លួនបាត់​ទៀត​។ រហូតដល់​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បន្ទាប់ ពី​តាម​ស្វែង​រកមុខ​យុវជន​កំហូច​ខាងលើ​ឃើញ ទើប​ពួកគាត់​បាន​ចាប់​អូ​សក​ចូល​សាលាសង្កាត់​ចោមចៅ ដើម្បី​ដោះស្រាយ​គ្នា​ឲ្យ​ដឹង​ស​ខ្មៅ​តែម្តង និង​ចង់​សួរ​ខាង​ប្រុស​ឲ្យ​ច្បាស់​ថា តើ​គេ​ទទួលខុសត្រូវ​ចំពោះ​វាសនា​កូនស្រី​របស់គាត់​ទេ ឬក៏​បាន​ប្រា​ណហើយ​ចង់​ដោះដៃ​ចោល​វិញ​។​

29-9-2016

​តាម​សម្តី​នារី​វ័យក្មេង​ជា​សាមីខ្លួន​ខាង​ស្រី បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រហាម​ថា ពួកនាង​បាន​ស្រឡាញ់គ្នា​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ដោយ​ដំបូង​ឡើយ​ពួកនាង​បាន​ជួប​ស្គាល់គ្នា នៅក្នុង​រោងចក្រ​តែមួយ រហូត​ឈានដល់​ការទាក់ទង​ស្នេហា លុះ​ខាង​ប្រុស​សន្យាថា នឹង​ចូល​ស្តីដណ្តឹង​នាង​រៀបការ​តាមច្បាប់ ទើប​នាង​ដាច់ចិត្ត​លះបង់​បូជា​ព្រហ្មចារី​ជូន​ប្រុស​ថ្លើមថ្លៃ​ឆី​អស់​គ្មាន​សល់ ដើម្បី​ជាការ​បញ្ជាក់​ពី​ទឹកចិត្ត​ស្មោះសរ របស់​នាង ព្រោះ​យល់ថា​មុននឹង​ក្រោយ​គង់តែ ក្លាយជា​ប្តី​ប្រពន្ធ​គ្នា​ដដែល ហេតុនេះ​ឲ្យ​ប្រុស​ថ្លៃ​ស្គាល់​រសជាតិ​ស្នេហ៍​មុន​ក៏​មិន​ថ្វី​ដែរ​។​

 

​នារី​រងគ្រោះ​បាន​បន្តថា ក្រោយពី​រួមរស់​ជាមួយគ្នា​អស់​៥​ឆ្នាំ ប្រុស​ស្នេហ៍​ជើងល្អ​តែង​សន្យា​ចូល​ស្តី​នាង​ជា​ញឹកញាប់ តែ​មិនដែល​ឃើញ ធ្វើ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ ពោលគឺ​សន្យា​ចោល​យកតែ​រួចខ្លួន​ប៉ុណ្ណោះ​។ លុះ​ក្នុង​រយៈពេល ប្រមាណ​១​ខែ​ចុង​ក្រោយនេះ ប្រុស​ស្នេហ៍​កំហូច​របស់​នាង​បានដាក់​ពាក្យ​លាឈប់​ពី​ការងារ​រោងចក្រ រួច​ក៏​រត់ចោល​បន្ទប់​ជួល ចេញទៅ​ស្នាក់នៅ​កន្លែង​ថ្មី និង​ចាប់យក​របរ​លក់​ក្រួច​អាំង​វិញ បំណង​ដោះដៃ​ចោល​នាង​កុំ​ឲ្យ​នាង​តាម​រកឃើញ​។ បន្ទាប់ពី​ដឹងខ្លួន​ថា ប្រុស​ថ្លៃ​ចាប់ផ្តើម​ដោះដៃ​នាង​ក៏​យក​ប្រាប់​រឿងនេះ​ដល់​សាច់ញាតិ លើកគ្នា ឡើងមក​ភ្នំពេញ តាមរក​ប្រុស​កំហូច​រហូត​ប្រទះ ឃើញ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា នៅ​ម្តុំ​ផ្សារ អូរ​ដឹ​ម ក៏​ចាប់​អូ​សក​ចូល​សាលាសង្កាត់​ដោះស្រាយ​គ្នា​តែម្តង​។​

29-9-2016-1

​ខណៈដែល​គូស្នេហ៍​ខាងលើ​កំពុង​ប្រទាញប្រទង់​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៤ មុខ​សាលាសង្កាត់​ចោមចៅ ភាគី​ខាង​ប្រុស​បាន​ឆ្លើយ​ប្រាប់ អ្នកសារព័ត៌មាន​ថា រូបគេ​ពុំបាន​ប្រព្រឹត្ត​អំពើ​ឆក់ យក​ព្រហ្មចារី​នារី​រងគ្រោះ​នោះឡើយ គ្រាន់តែ ស្រឡាញ់គ្នា​ធម្មតាៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្តី​បែបនេះ​ត្រូវបាន​ខាង​ស្រី​ច្រានចោល​ទាំងស្រុង និង​ប្រាប់ថា គ្រាន់តែ​ជា​ពាក្យដោះសា​របស់​ប្រុស​កំហូច​ដែល​ចង់​រួចខ្លួន​ប៉ុណ្ណោះ យ៉ាងណា​បំណាច់តែ​ខំ​លះបង់​ទាំង​កាយ​ចិត្ត​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​នោះ ហេតុនេះ​ខាង​ប្រុស​មិនអាច​ចង់​ដោះដៃ​ស្រួល​បែបនេះ​ទេ ចាំបាច់​ត្រូវ​ដោះស្រាយ​គ្នា​ឲ្យ​ច្បាស់​ជាមុនសិន​។​

 

​ក្រោយ​ប្រកែកប្រណាំង​គ្នា​នៅ​កណ្តាល ផ្លូវ​អស់ចិត្ត ទើប​ភាគី​ខាង​ស្រី បាន​ចាប់​អូ​សក ខាង​ប្រុស​ចូលទៅក្នុង​សាលាសង្កាត់ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ​មិនទាន់​ដឹង​៕

29-9-2016-3

 

Leave a Reply

(*) Required, Your email will not be published