នារី​ម្នាក់​មើលងាយ​ពលករ​ខ្មែរ ប្រៀបធៀប​មិន​ស្មើនឹង​នាង​លក់ខ្លួន​

, , Leave a comment

12-11-2015

​រាជធានី​ភ្នំពេញ : បណ្តាញ​ទំនាក់ទំនង​សង្គម​បានក្លាយ​ជាទី​លាន នៃ​សមរភូមិ​នៃ​បណ្តុំ​រូបភាព​ជាច្រើន ក្នុងនោះ​មាន​ទាំង​រូបភាព​ស្អាត​ល្អ និង​រូបភាព​អាសអាភាស​។ ជាក់ស្តែង​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ Dara Coco បានបង្ហាញ​អំពើ មិន​គប្បី​របស់​នារី ម្នាក់​ដែល​បង្ហាញ​ពី​ចរិត​មើលងាយ​ដល់​ពលករ​ខ្មែរ ដែល​ចំណាកស្រុក​ថា​សុទ្ធសឹង​ជា​ពួក​ល្ងង់​មិន​ដូចជា រូបនាង​ដែល​គ្រាន់តែ​លក់ខ្លួន​ក៏មាន​លុយ​ចាយ​មិន​ខ្វះ​។​

 

​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ប្រើ​ឈ្មោះ Dara Coco បង្ហោះ​ចូលក្នុង Group ទីក្រុង​ស្រី​ស្អាត ស្រប​ជាមួយនឹង​ការដាក់​រូបភាព​នារី​ម្នាក់​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ​សក់​ក្រហម​អង្គុយ លើ​ម៉ូតូ​ក្រហម​ថត​សែ​ល​ហ្វ៊ី​បង្ហាញ សុដន់​យ៉ាង​សំ​ញ៉ែង​និង​ឃើញ​មាន​សាក់​ជា​អក្សរ​លើ​គល់​សុដន​ផង​នោះបាន​សរសេរ សារ​បន្ទាបបន្ថោក​បង្អាប់​ដល់​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​ក្នុងន័យ​ថា​៖« ឆ្ងល់​ដល់​ហើយ​ពួក​អា​ថោ​កមី​ថោក​នាំគ្នា​ទៅធ្វើ កញ្ជះ​ថៃ​និង​កូរ៉េ​ធ្វើ​អី​?​នៅ​ស្រុក​ខ្មែរ​ការងារ​មិនចេះ​ខ្វះ​លក់ខ្លួន ក៏បាន​លុយ​ដែរ​មើល​ខ្ញុំ​មើល​មិនបាច់​ទៅ​ស្រុក​គេ​ទេ​មាន​លុយ​ចាយ​មិន​ខ្វះ ពួក​អា​ល្ងង់​មី​ល្ងង់​»​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​ក៏​ឃើញ​នាង​បង្ហោះ រូបភាព​ស្រាត​របស់​នាង​ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សុដន​ទាំង​គូ​យ៉ាងច្បាស់ ទៀតផង​។​

 

​គេ​ឆ្ងល់​ថា​ហេតុអ្វី​ក៏​នាង​ប្រើ​សំដី​ថោកទាប​បែបនេះ​ទៅលើ​ពលករ​ខ្មែរ ចំណាកស្រុក​ដែល​ប្រឹងប្រែង​លក់​ពលកម្ម​ថា​ជា​មនុស្ស​ល្ងង់​បែបនេះ​ទៅវិញ​ហើយ បែរជា​លើក​កំពស់​ខ្លួនឯង​ដែលជា​ស្រី​ម្នាក់​ចេះតែ​លក់ខ្លួន​ឲ្យ​គេ​យកលុយ មក​ស៊ីចាយ​សប្បាយ​ថា​ជាម​នុស្ស​ឆ្លាត​ហួសនិស្ស័យ​?​។​

12-11-2015 (3) 12-11-2015 (1) 12-11-2015 (2)

 

Leave a Reply

(*) Required, Your email will not be published