ករណី​វៀតណាម​នេសាទ​ខុសច្បាប់ មកពី “​ខ្មោច​ស្រុក​ឲ្យ​ដៃ ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន​”

, , Leave a comment

​ខេត្តកណ្ដាល : មន្ត្រីជលផល​ចតុមុខ ចាប់បាន​ជនជាតិ​វៀតណាម​ម្នាក់  និង​ទូក​ព្រមទាំង ឧបករណ៍ នេសាទ​ខុសច្បាប់  ដែល​ឆ្លងដែន​មក​នេសាទ​ដោយ​ខុសច្បាប់ នៅក្នុង​បឹង អតីត​ឡូ​នេសាទ​លេខ​១១ ស្រុក​លើកដែក កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា​។​

 

​ជន​ជាត​វៀតណាម​ដែល​ត្រូវបាន​មន្ត្រីជលផល ចតុមុខ ឃាត់ខ្លួន​មានឈ្មោះ ជឿ​ង យ៉ាំង​ម៉េ​វ អាយុ​៤៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ ឃុំ​យ៉ាំង​ង៉ូ​វ ស្រុក​អាន​ភូ ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម​។ ពេល​នាំខ្លួន​វៀតណាម​នោះមក​សាកសួរ នៅ​ស្នាក់ការ​បាន​សារភាពថា មាន​អ្នក​រត់ការ និង​កាង​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​ដោយ​ខុសច្បាប់​នេះ​។ ឈ្មោះ ជឿ​ង យ៉ាំង​ម៉េ​វ បាន​សា​ភាព ជា​ភាសា​វៀតណាម​ត្រូវបាន​គេ​បកប្រែ​ថា ខ្លួន​បាន​ត្រូវបាន​ឈ្មោះ លឹម សាធ ជា​ប្រជាជន​ខ្មែរ ចេះ​និយាយ​ភាសារ​វៀតណាម នៅ​ឃុំ ព្រែក​ជ្រៃ នាំ​ឲ្យ​ចូលមក​នេសាទ​ក្នុង​ដី​ខ្មែ ដោយ​ខ្លួន​បាន​បង់លុយ​ទៅ​ឲ្យ​ឈ្មោះ  លឹម សាធ ចំនួន​១៩​លាន​ដុង  ប្រហែល​ជិត​៤​លាន​រៀល ពេល​ឲ្យ​លុយ​ទៅ​ឈ្មោះ លឹម សាធ នោះ មាន​ប្រជាជន​ខ្មែរ​ម្នាក់ ឈ្មោះ ចំរើន ជា​សាក្សី ដឹង​ឭ​។​

 

​ក្រោយពី​បង់លុយ​ទៅអោយ ឈ្មោះ លឹម សាធ គ្រប់​ចំនួន​១៩​លាន​ដុង  នៅ​ថ្ងៃទី​២៩ ខែមិថុនា ខ្លួន​បាន​ឆ្លងដែន​មក​នេសាទ ក្នុង​ទឹកដី​ខ្មែរ​នៅ​ឃុំ​ព្រែក​ជ្រៃ និង​ស្រុក​លើកដែក ដោយមាន​ទូក​ម៉ាស៊ីន និង​ឧបករណ៍​នេសាទ មាន​លប ប្រឹះ​១០០ រឺ​លប នរគ​។ ប៉ុន្តែ​ជនជាតិ​វៀតណាម​នេះ មិនបាន​ប្រាប់ថា ឈ្មោះ លឹម សាធ នេះ យកលុយ​ទៅ​រត់ការ​ជាមួយ​សមត្ថកិច្ច ណា​ទៀត​នោះទេ​។​

 

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ឈ្មោះ លឹម សាធ ជា​ប្រជាជន​ខ្មែរ ប៉ុន្តែ​ចេះ​និយាយ​វៀតណាម​ច្បាស់ ពូកែ​ខ្លាំងណាស់​ខាង​រត់​ការណ៍​ជាមួយ​សមត្ថកិច្ច​នៅ​ព្រំដែន មាន​ទាំង​នគរបាល​ការពារ​ព្រំដែន​នគរបាល​ច្រកទ្វារ និង​យោធា ការពារ​ព្រំដែន និង​ជំនាញ​ជលផល​ផងដែរ នាំ​វៀតណាម មក​ចូល​នេសាទ​ក្នុង​ទឹកដី​ខ្មែរ​ដោយ​ប្រើ​ឧបករណ៍​នេសាទ ដោយ​ខុសច្បាប់​។ នេះ​ជាការ​ចោទប្រកាន់​របស់​ជនជាតិ​វៀតណាម ដែល​មន្ត្រីជលផល​ចតុ​មខ ចាប់បាន​។​

 

​ជុំវិញ​ការចោទប្រកាន់​នេះ ឈ្មោះ លឹម សាធ មិនអាច​ទំនាក់ទំនង​បកស្រាយ​បាន​បានទេ​៕

28-9-2016 28-9-2016-1

 

Leave a Reply

(*) Required, Your email will not be published