អាជ្ញាធរ​ជាតិ​អប្សរា ប្រើប្រាស់​ហិង្សា ដើម្បី​បង្អួត​ភ្នែក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គគ្លើន​នឹង​ការ​ក្រើនរម្លឹក​របស់ រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន​

, , Leave a comment

​ខេត្ដ​សៀមរាប ​: ក្រុម​អ្នកយាម​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ព្រួត​គ្នា​វាយ​យុវជន​ម្នា​ក់ដោយ​ចាប់​ចងដៃ​ទាំង​២​ទៅក្រោយ ទោះបីជា​ដឹងថា​យុវជន​រូបនេះ ជា​ជន​មាន​សតិ​មិន​គ្រប់​ក្ដី​។ ការ​វាយ​ធ្វើបាប​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ស្ថិតនៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ខាងត្បូង​ឈៀង​ខាងលិច វត្តរ​ការ​ខាងត្បូង​។​

27-9-2016-1

​បើតាម​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ កញ្ញា ថា មុន​ថ្ងៃកើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​នោះ មិន​ត្រូវបាន​នគរបាល​អនុញាត​ឲ្យ​ចូលមកក្នុង​បរិវេណ​ប្រាសាទ​អង្គ​វត្ត​នោះទេ ។ ខណៈពេល​នោះ​ជន​ដែលមាន​សតិ​មិន​គ្រប់​ម្នាក់នេះ បាន​ហែល​ទឹក​កស្សិណ​អង្គរ គឺ​ហែល​ឆ្លងទៅ​ឆ្លង​មក រហូតដល់​ចូលក្នុង​បរិវេណ​អង្គរ​បាន​។ 

 

​ប្រភពពី​ក្មេង​ក្នុង​វត្ត​នៅ​កន្លែង​ហេតុការណ៍ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ដែរ​ថា ជន​មាន​សតិ​មិន​គ្រប់​ម្នាក់​ហើយក៏​ជា​ជនអនាថា​ផងដែរ បាន​ដើរ​ចូលមកក្នុង​វត្ត​ដើម្បីរ​កបាយ​ហូប ខណៈនោះ​ស្រាប់តែ​គាត់​ខឹង​បោក​ចានបាយ​បែក​អស់​មួយ ហើយ​បន្ទាប់មក ក៏បាន​រត់​ចេញទៅ​ក្រៅ​វិញ​បាត់ទៅ​។​

 

​ក្រោយមក​ស្រាប់​តែមាន​អ្នកយាម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មួយក្រុម​បាន ស្ទាក់​ខាងមុខ​និង​ចាប់បាន​យកទៅ​កន្លែង​ស្ងាត់ នៅក្នុង​ព្រៃ​ជិត​ប្រាសាទ​តារា​ជ្យ ក៏បាន​វាយដំ​រហូតដល់​សន្លប់ រួចហើយ បាន​ចាប់​ចងដៃ​ទៅក្រោយ ឲ្យ​ដេក​ផ្កាប់​ទុកចោល​ក្នុងព្រៃ​នោះ​។ ប្រភព​បន្តថា ក្រោយមក​ទើប​មាន​មន្ត្រីនគរបាល​និង​មន្ត្រី​អប្សរា បានឃើញ​ក៏​នាំគ្នា​លើកដាក់​ម៉ូតូ ដឹកយក​ចេញទៅ​តាមផ្លូវ​ព្រលានយន្តហោះ ដោយ​យក​ស្បង់​ចីវរ​រុំ​មុខ​ថែម​ទៀតផង​។​

 

​ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះដែរ លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​៣​និង​៥១​នាទី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ថា ករណីនេះ​លោក​នៅ​មិនទាន់​បានទទួល​ព័ត៌មាន​ច្បាស់​ទេ កំពុង​ឲ្យ​គេ​ស៊ើបសួរ​រឿង​ពី​ព្រឹក​នោះ ។ លោក​បន្តថា បើ​មន្ត្រី​របស់​អាជ្ញាធរ​អប្សរា អ្នក​ទាំងអស់​ហ្នឹង​គាត់​មានការ​ងារ មាន​វិជ្ជា​វីវៈ មានការ​ទទួលខុសត្រូវ មិនអាច​ចេះតែធ្វើ​អញ្ចឹង​កើត​ទេ​។ លោក​បាន​បញ្ជាក់ថា បើ​មាន​ករណីនេះ​មែន គេ​មាន​ក្រុមប្រឹក្សាវិន័យ មាន​ចំណាត់ការ​តាម​បែបបទ​រដ្ឋបាល​ហើយ​បើ​មាន​អញ្ចឹង​មែន​នោះ នឹងត្រូវ​ធ្វើតាម​ច្បាប់​ជាក់​ជាមិនខាន​ឡើយ​។​

 

​គួររម្លឹកថា កាលពី​ថ្ងៃទី​២៤ ខែកញ្ញា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បានលើកឡើង​ក្នុង​សុន្ទរកថា ជា​ភាសា​បារាំង​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) លើក​ទី​៧១​ថា ពាក្យ​ដែល​សម្តៅលើ​សោកនាដកម្ម​ពិភពលោក គឺ «​ហិង្សា​»​។ លោក​បាន​អំពាវនាវ​ដល់​មេដឹកនាំ​ទាំងអស់​រួមគ្នា​ដើម្បី​ពង្រឹង​សន្តិសុខ​លើ​ពិភពលោក​។ នៅក្នុង​សុន្ទរកថា​៧​ទំព័រ​ជា​ភាសា​បារាំង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្រើនរំលឹក​ប្រាប់​មេដឹកនាំ​ពិភពលោក​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) លើក​ទី​៧១ ថា មនុស្ស​សម័យកាល​នេះ គួរ​ទទួលបាន​ស្ថានភាព​ល្អប្រសើរ ដូច្នេះ​គេ​ត្រូវ​នាំគ្នា​លុបបំបាត់​ហិង្សា​ដែលជា​សោកនាដកម្ម​ដ៏​ធំ​។ ហិង្សា​ដែល​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លើក​នោះ​នោះ គឺ​ហិង្សា​សង្គ្រាម ហិង្សា​ភេរវកម្ម ហិង្សា​ដែល​បង្ក​លើ​ជន​ស៊ីវិល លើ​កុមារ រួមទាំង​ហិង្សា​លើ​សត្វមានជីវិត​ដែល​រង​នូវ​ការបាត់បង់​ក្នុង​ចំនួន​យ៉ាងច្រើន​។​

 

​លោក​បាន​គូសបញ្ជាក់ថា កម្ពុជា​ធ្លាប់ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ប្រូ​ក​ស៊ី (​សង្គ្រាម​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត​) ហើយ​តែងតែ​ទទួលរង​សម្ពាធ​ឲ្យ​ជ្រើសរើស​ក្រុម​មួយ​។ ក្នុង​សន្ទរកថា​នោះ លោក ប្រាក់ សុខុន បានលើកឡើង​ពី​ភាពអយុត្តិធម៌​ជាច្រើន​ដែល​សហគមន៍​អន្តរជាតិ ធ្វើ​មកលើ​កម្ពុជា ហើយ​លោក​បាន​គូសបញ្ជាក់​ពី​ការប្តឹង​ងើប​លើក​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ក្រោយ​សម័យ​ខ្មែរក្រហម​៕

27-9-2016
 

 

Leave a Reply

(*) Required, Your email will not be published