សុន ស្រី​ពេជ្រ មាន​ឧបសគ្គ​រារាំង​មង្គលការ​ទាំងសងខាង​

, , Leave a comment

​រាជធានី​ភ្នំពេញ : កញ្ញា សុន ស្រី​ពេជ្រ​បាន​ភ្ជាប់ពាក្យ​ជាច្រើន​ខែ​មកហើយ តែ​នៅ​មិនទាន់​ដាក់​ថ្ងៃ​រៀបការ​ទេ ។ អាពាហ៍ពិពាហ៍​របស់ សុន ស្រី​ពេជ្រ មិនទាន់​កើតឡើង ព្រោះតែ​នាង​មាន​ឧបសគ្គ​រារាំង​។ មួយរយៈ​នេះ​កូនស្រី​របស់​តារា​កំប្លែង​ជើងចាស់​លោក ម៉ា​រី សុន ហៅ​នាយ​សង់​ស៊ី​ស រែកពន់​ការងារ​ជាច្រើន​ចាប់​តាំងតែ​ពី​លោកឪពុក​មាន​ជំងឺលើសឈាម​ជាច្រើន​ខែ​មក។​

 

​ម្ល៉ោះហើយ​ទើប សុន ស្រី​ពេជ្រ ខិតខំ​មើលថែទាំ​ចិត្ត​កាយ​ឪពុក​ឲ្យ​ល្អ ហើយ​បង្ខំចិត្ត​ពន្យារពេល​រៀបការ​ក្រោយ​ភ្ជាប់ពាក្យ​រយៈពេល​ជាច្រើន​ខែ​មកនេះ​។ ចំពោះ​បុរស​ជា​គូ​ដណ្តឹង​ដឹងថា ឪពុក​របស់ ស្រី​ពេជ្រ ឈឺ​តែងតែ​នៅក្បែរ​នាង​រួមសុខទុក្ខ និង​ជួយផ្តល់​កម្លាំងចិត្ត​។​

 

​ក្នុងជំនួប​កាលពីពេល​ថ្មីៗ កន្លងមក កញ្ញា សុន ស្រី​ពេជ្រ ឱ្យដឹងថា មង្គលការ​របស់​នាង​ជា​មួយគូ​ដណ្តឹង​អាច​នៅវេលា​ច្រើន​ខែ​ទៀត​។ ប្រការ​ដែល​ពួកនាង​បង្ខំចិត្ត​ពន្យារពេល​រៀបការ​ក៏​ព្រោះតែ​សាច់ញាតិ​ទាំងសងខាង​សុទ្ធ​តែមាន​អាយុ​ច្រើន ហើយ​ជួបប្រទះ​ជំងឺ​ខ្លះៗ​។​

 

​ជាក់ស្តែង​ឪពុក​របស់​នាង​ទើបតែ​ស្រាកស្រាន្ត​ពី​ជំងឺ ហើយ​នៅតែ​តាមដាន​មើលថែទាំ​បន្តទៀត​។ ចំណែក​ជីតា​គូ​ដណ្តឹង​របស់​នាង​មាន​ជំងឺ​ធ្ងន់ ហើយ​ត្រូវ​រង់ចាំ​តាមដាន​មើលថែ​ជាប្រចាំ​ដែរ។ អ៊ីចឹង​ហើយ​ទើប​មិនអាច​រក​វេលា​ល្អ​រៀបការ ឆាប់ៗ​នេះ​បាន​។​

 

​តារាចម្រៀង​សុន ស្រី​ពេជ្រ និយាយថា «​ដំណាក់កាល​នេះ​យើង​ទាំងពីរ​មានតែ​នៅ​ជួយ​មើល​ខុសត្រូវ​គ្នា​ទៅវិញ​ទៅ មក ហើយក៏​មិន​យក​បញ្ហា​រៀបការ​ជាធំ​ពេក​ទេ សំខាន់​យើង​ជួយ​គ្នា​ជាក់ស្តែង​សិន ។ ចំពោះ​វ័យ​គិតថា​នាង​ខ្ញុំ​អាយុ​ច្រើន​គឺ​មិន​សំខាន់​ដែរ ព្រោះ​គូស្នេហ៍​ខ្លះ​គេ​វ័យ​ក៏​ច្រើន​ដែរ គេ​មិន​គិតដល់​ផង ។ យ៉ាងណាក៏ដោយ មង្គលការ​របស់​នាង​ខ្ញុំ​នឹង​អាច​កើតឡើង​នៅ​អំឡុង​ចុងឆ្នាំ​២០១៧​ឯណោះ​។ ប្រការ​ដែល​យើង​កំណត់ពេល​យូរ​ខែ​ទៀត មកពី​យោង​លើ​ចាស់ទុំ​គាត់​ឈឺ​ដែល​យើង​សប្បាយ​មិនទាន់​កើត ហើយ​ពេលវេលា​ទៅមុខ​យើង​មើល​មិនដឹង​មានតែ​កំណត់ពេល​ឲ្យ​យូរ​ទៀត​តែ ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណាក្តី រវាង​នាង​ខ្ញុំ និង​អនាគត​ស្វាមី​មិនមាន​បញ្ហា​អ្វី​ឡើយ គឺ​រាប់អាន​ស្រឡាញ់គ្នា​ធម្មតា និង​កាន់តែ​យល់ចិត្ត​គ្នា​គ្រា​ដែល​កន្លងមក​យើង​បាន​ជួប​រឿង​ជាច្រើន​នា អំឡុងពេល​ក្រុមគ្រួសារ​ជួប​អ្នក​ឈឺ​នោះ។​

 

​នាង​ខ្ញុំ​នឹង​នៅតែ​មើលថែ​កម្រង​ស្នេហ៍​មួយ​នេះ​រហូត​ទាល់តែ​ដល់​ថ្ងៃ​ចូល​រោងការ​។ បន្ថែម​ពីនេះ​នាង​ខ្ញុំ​ក៏​មិន​ភ្លេច​នូវ​ការដឹងគុណ​ដល់​សប្បុរ​ជន​ជា ច្រើន​បាន​គិតគូ​សួរសុខទុក្ខ​ឪពុក​នាង​ខ្ញុំ ដោយ​ខ្លះមក​ដល់ផ្ទះ ខ្លះ​ផ្ញើ​ជា​ថវិកា​និង​បារម្ភ ដែល​នេះ​ជា​រូបភាព​មួយ​ល្អជា​កម្លាំងចិត្ត​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​ហាក់​កាន់តែ ប្រសើរ​ជា​លំដាប់​»៕

26-9-2016 26-9-2016-1 26-9-2016-2

 

Leave a Reply

(*) Required, Your email will not be published