រថយន្តលោក យឹម ឃុនឃឿន សមាជិកព្រឹទ្ធសភា ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ របួស៤នាក់ នៅកំណាត់ផ្លូវជាតិលេខ៥

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោងជិត៨យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៦៨ និង១៦៩ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ

កណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។បណ្តាលអោយអ្នកបើកបររថយន្តទីកូម្នាក់ បានស្លាប់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន ខណៈបើកបររំលោភចូលទៅបុករថយន្តឡិចស៊ីស Lexus 470 ពាក់លេខ ព្រឹទ្ធសភា ពេញទំហឹងនៅពេលកំពុងធ្វើដំណើរបញ្ច្រាសគ្នា។ លោកឯម រុន អធិការនគរបាលស្រុកក្រគរ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទីកូមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 2C-3974 បើកបរក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម (ស្លាប់) លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលទ្រូងផ្លូវខាងត្បូង ក៏ជ្រុលទៅបុកជាមួយរថយន្ត Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រឹទ្ធសភា 2-046 ក្នុងទិសដៅបញ្ច្រាស់ទិសគ្មា ពីលិចទៅកើត បើកបរដោយឈ្មោះ យឹម ឃុនឃឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកព្រឹទ្ធសភា ក្នុងគណៈកម្មការទី៧ (របួសស្រាល) រួមដំណើរជាមួយមនុស្ស៣នាក់ ១-ជា ស៊ីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ២-ហុង នឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និង៣-កែវ ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទាំង៤នាក់ខាងលើមានទីលំនៅ រាជធានីភ្នំពេញ៕ ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំពោះអ្នកបើកបរ មន្រ្តីព្រឹទ្ធសភា សមត្ថកិច្ចឲ្យគាត់សម្រាក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំណែកវត្ថុតាងរថយន្ត ត្រូវបានកម្លាំងនគរបាលមូលដ្ឋានស្ទូច ទៅរក្សាទុកនៅអធិការស្រុកក្រគរ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

fn-2016-09-26-06-49-57-3

2-170-768x512  fn-2016-09-26-06-49-58-8

 

 

Leave a Reply

(*) Required, Your email will not be published