គ្រាន់តែបាយមួយចាន មន្ត្រីអាជ្ញាធរអប្សរា ចិត្តគ្មានមេត្តា ធ្វើទារុណកម្ម ក្មេងប្រុសមានសតិមិនគ្រប់ វ៉ៃចងស្លាបសេក រហូតសន្លប់

, , Leave a comment

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។ក្មេងមានសតិ

មិនគ្រប់ម្នាក់ ត្រូវបានក្រុមបុគ្គល នៃមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចប្រចាំការនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត ព្រួតគ្នាវាយដំធ្វើបាប រហូដល់សន្លប់ រកបាយហូបក្នុងវត្ត ដើម្បីចំអែតក្រពះនិងធ្វើអោយបែកចាន បណ្តាលអោយអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ក៏ដូចជាមហាជន និងអ្នកស្អប់ខ្ពើមនូវរាល់ទម្រង់នៃអំពើហិង្សាលើកុមារ ទាំងកុមារពិការ (មានសតិមិនប្រក្រតី) កុមារកំព្រា គ្មានទីពឹង បានធ្វើការថ្កោលទោស និងសម្ដែងការមិនពេញចិត្ត ហើយ សុំអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ន្ធ អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ មេត្តាធ្វើការពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានដិតដល់ និងចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល ក្រុម ឬ បក្សពួក ដែលបានប្រព្រឹត្តិអំពើទារណកម្ម ឬ អំហិង្សាលើកុមារបែបនេះ។


ប្រភពបានអោយដឹងថា គេឃើញក្មេងរូបនោះ មានសតិមិនគ្រប់ ហើយជាជនអាណាថា គ្មានទីពឹង បានដើរចូលមកក្នុងវត្ត ដើម្បីរកបាយហូប ខណៈពេលនោះ គេឃើញក្មេងរូបនោះ បានបោកចានបាយបែក អស់ចំនួនមួយ ហើយបន្ទាប់ទៅ ក្មេងនោះបានរត់ចេញទៅបាត់ ស្រាប់តែមានក្រុមមន្ត្រី របស់អាជ្ញាធរជាតិអប្សរា មួយក្រុម បានរត់ស្ទាក់ខាងមុខ រួចចាប់បាន ហើយយកទៅកន្លែងស្ងាត់ នៅក្នុងព្រៃ ជិតទីកន្លែងគោរពសក្ការៈលោកតារាជ្យ ហើយបានវាយជាច្រើនដៃ រហូតដល់សន្លប់ រួចហើយបានចងដៃ ព័ទ្ធស្លាបសេកមកខាងក្រោយ រួចទុកចោលក្នុងព្រៃចោលក្នុងព្រៃគួរអោយសង្វេគបំផុត ។ ក្រោយមកទើបមានមន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរជាតិអប្សរា បានលើកដាក់ម៉ូតូ ដឹកយកទៅតាមផ្លូវព្រលានយន្តហោះ ដោយយកស្បង់ចីពររុំមុខ ដូចអ្នកទោសឧក្រិដ្ឋអញ្ចឹង។


ទាក់ទិនករណីនេះដែរគេនៅទន្ទឹងរង់ចាំស៊ើបអង្កេតមើល ពីសំណាក់អាជ្ញាធរសិន ថា តើហេតុការណ៍នោះវាកើតឡើងយ៉ាងដូចម្ដេច៕

as-9

 

Leave a Reply

(*) Required, Your email will not be published