ធ្លាយរឿង ឧកញ៉ា អ៊ឹង ស៊ីតាតវរៈ ហៅឧកញ៉ា ល័ក្ខ នាំចូលប្រេងសាំងគេចពន្ធ

, , Leave a comment

clickhandler-ashx

 

ខេត្តមណ្ឌលគិរី ៖ តាមប្រភពបានអោយដឹងថា ឧកញ៉ាឈ្មោះ អ៊ឹង ស៊ីតាតវរៈ ហៅឧកញ៉ា ល័ក្ខ ជានាយកក្រុមហ៊ុនឌីធីស៊ី( D.T.C ) ដាំកៅស៊ូនៅឃុំពូជ្រៃ ស្រុក

ពេជ្រាដាត្រូវបានគេសង្ស័យថា កំពុងនាំប្រេងគេចពន្ធទាំងយប់-ថ្ងៃ ចូលតាមច្រក អន្តរជាតិដាក់ដាំ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។

ប្រភពបានបន្តថា កន្លែងស្តុកប្រេងសាំងដ៏ធំរបស់ឧកញ៉ា ល័ក្ខ នៅផ្លូវចេញពីទីរួម ខេត្តមណ្ឌលគិរីទៅច្រកដាក់ដាំមានទំហំយ៉ាងធំអាចស្តុកប្រេងសាំងបានរាបលាន លីត្រ និងអាចទទួលផលចំណេញយ៉ាងច្រើន។ ហេតុនេះហើយទើបឧកញ៉ា ល័ក្ខ មានភូមិគ្រឹះដ៏ធំ នៅក្នុងខេត្តមណ្ឌលគិរី ហើយជាឈ្មួញ ដែលប្រជាពលរដ្ឋទូទៅ បានស្គាល់ឈ្មោះគ្រប់ៗគ្នានៅទីរួមខេត្តមណ្ឌលគិរីថា ឧកញ៉ាឈ្មោះ អ៊ឹង ស៊ីតាត វរៈ ហៅឧកញ៉ាល័ក្ខ អតីតជាឈ្មួញជួញឈើយ៉ាងគគ្រឹកគ្រេងនៅខេត្តមណ្ឌលគីរី កន្លងមក។

ក្រុមហ៊ុន D.T.C របស់ឧកញ៉ា ល័ក្ខ ទទួលបានអាជ្ញាប័ណ្ណ ពីអគ្គនាយកគយ និង រដ្ឋាករក្នុងការនាំចូលប្រេងសាំង២៤០តោនក្នុងមួយខែសម្រាប់យកមកផ្គត់ផ្គង់នៅ ក្នុងខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមពិនិត្យ ជាក់ស្ដែងឧកញ៉ា ល័ក្ខ នាំចូលប្រេងសាំង គេចពន្ធ ច្រើនជាងអាជ្ញាប័ណ្ណរាប់សិបដង ហើយប្រេងសាំងទាំងនោះត្រូវដឹក ទៅ ចែកចាយតាមបណ្ដាខេត្តដទៃទៀត។ជាក់ស្តែងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា២០១៦នេះ មានរថយន្តស៊ីទែនចំនួន២គ្រឿង មានស្លាកយីហោ ស៊ូគីម៊ិច បានដឹកប្រេងសាំងពេញចេញ ពីផែស្ងួតរបស់ក្រុមហ៊ុន D.T.C ដែលនៅក្បែរច្រក អន្តជាតិដាក់ដាំយកទៅចែកចាយតាមស្ថានីយ៍ប្រេងបណ្តាផ្សេងៗទូទាំង ប្រទេស

មុខជំនួញឧកញ៉ាល័ក្ខក្នុងការនាំប្រេងសាំងគេចពន្ធពីស្រុកយួន មកចែកចាយក្នុង ខេត្តមណ្ឌលគិរីអាចធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយ ខែៗ។ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់។ ការដែលឧកញ៉ា ល័ក្ខ អាចនាំចូលប្រេងសាំង គេច ពន្ធតាមច្រកដាក់ដាំនិងច្រករបៀងផ្សេងៗទៀតមកចែកចាយ ក្នុងខេត្តមណ្ឌលគិរី គឺអាចមានការត្រូវរ៉ូវជាមួយប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ក៏ដូចជា គយចល័តនៅក្នុងខេត្តនេះជាពិសេសសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀង។ 

 

ពាក់ពន្ឋករណីខាងលើ កំណើតថ្មី មិនអាចទទួល ការពន្យល់ពី ក្រុមហ៊ុនD.T.C របស់ ឧកញ៉ា ល័ក្ខ បាននៅឡើយ៕

clickhandler-ashx

 

Leave a Reply

(*) Required, Your email will not be published