ភ្លើងប្រចណ្ឌ ប្តីប្រហារប្រពន្ធ ១៦កាំបិត ចាក់សម្លាប់ខ្លួនយ៉ាងសាហាវ នៅស្រុកមេមត់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៦ ដោយសារ តែភ្លើងប្រចណ្ឌឡើងកប់ពពក ប្តីប្រពន្ធ១គូ បានឈ្លោះប្រកែក គ្នា យ៉ាងតឹង

សរសៃ.ករៀងៗរហូតផ្ទុះហិង្សា ដោយបុរសជាប្តីបានទាញកូនកាំបិត ចុងស្រួច ចាក់ប្រហារប្រពន្ធ១៦កាំបិត បន្ទាប់មកចាក់ខ្លួនឯង៤កាំបិតបង្កឲ្យមានការភ្ញាក់ ផ្អើលពេញភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីប៉ូលីសស្រុកមេមត់ បានអោយដឹងថា ស្រ្តីរងគ្រោះ ជាប្រពន្ឋ ឈ្មោះ ហែម ផល្លា អាយុ២៨ឆ្នាំ និងបុរសជាប្តីឈ្មោះ យិន សុខឡេង អាយុ៣៣ឆ្នាំ បាន ប្រចណ្ឌប្រពន្ឋ និងឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងរហូតបុរសជាប្តី បានទាញកូន កាំបិតចុងស្រួច ចាក់ប្រហារប្រពន្ធ១៦កាំបិត បណ្តាលឲ្យឈាម ហូរពេញខ្លួន ប្រាណ ប្តីនឹកស្មានតែប្រពន្ធស្លាប់ ក៏បានយកកូនកាំបិត នោះមកចាក់ត្រូវត្រង់ ពោះខ្លួនឯង៤កាំបិតបណ្តាលឲ្យរងរបួសធ្ងន់ដួលដេកក្នុងផ្ទះតៀម បង្ករឲ្យមាន ការភ្ញាក់ផ្អើលតែម្តង ។

ក្រោយកើតហេតុអ្នកស្រុកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។តែ បុរសជាប្តីបានស្លាប់នៅព្រឹកព្រលឹមថ្ងៃទី២៥កញ្ញាក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម និងបានដឹកត្រឡប់ ទៅស្រុកមេមត់វិញ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី ចំណែកស្ត្រីជាប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅឡើយដោយដាក់បញ្ជូលខ្យល់អុក ស៊ីសែន ហើយគ្រូពេទ្យបានបង្ហើបប្រាប់ថា មិនសូវសង្ឃឹមប៉ុន្មាននោះទេ ៕

14483607_152119401910157_1812056539_n

 

 

Leave a Reply

(*) Required, Your email will not be published