ឧកញ៉ា អ៊ា ចន្ថា ស្ទះ​ចរាចរ មិន​ចង់​ឲ្យ​ប៉ូលិស​សម្រួល​ច​រា​រណ៍​ហត់នឿយ ចុះចិត្ត​ទាញ​កាំភ្លើង​បំបែកហ្វូង​អ្នកដំណើរ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ផែស្ងួត អូ​លែរ និង​មាន​ងារ​ជា​ឧកញ៉ា បាន​ទាញ​កាំភ្លើងខ្លី​បាញ់​មេឃ​១​គ្រាប់ ទុក​ជាការ​គំរាម​ដល់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ឲ្យ​បើកផ្លូវ​ពេលដែល​បុគ្គលិក​សន្តិសុខ​ដឹក​គាត់​តាម​ម៉ូតូ​។​

25-9-2016-2

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ខាងកើត​របង​វិទ្យាល័យ ហ៊ុនសែន​ជម្ពូ​វ័ន ភូមិ​ថ្នល់បំបែក សង្កាត់ ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

25-9-2016

​ប្រភពពី​កន្លែងកើតហេតុ​បាន​បញ្ចា​ក់ថា បុរស​ជា​ឧកញ៉ា​ដែលមាន​កាំភ្លើង​បាញ់បោះ​ស៊េរី មានឈ្មោះ អ៊ា ចន្ថា អាយុ​៣១​ឆ្នាំ ជា​ម្ចាស់​ផែស្ងួត អូ​លែរ មាន​ទីលំនៅ​ក្នុង​បុរី លឹម​ឈាង​ហាក់ ចោមចៅ​។ ដោយឡែក បុរស​ជា​អ្នក​ឌុប​ឧកញ៉ា​ខាងលើ​មានឈ្មោះ ព្រីម គីម អាយុ​៣៥​ឆ្នាំ មានមុខ​ងារ​ជា​សន្តិសុខ​(​អង្គរក្ស​) ផែស្ងួត អូ​លែរ ស្នាក់នៅ​ក្នុង​ផែ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា ពាក់​ស្លាក​លេខ​ភ្នំពេញ 1BT-1084​។​

25-9-2016-1

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​មកដល់​ចំណុចកើតហេតុ ខណៈ​ចរាចរ​កំពុង​កកស្ទះ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​ដក​កាំភ្លើង​បាញ់​១​គ្រាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​ភ្លាមៗ​នោះ នគរបាល​តាម​ឃាត់ខ្លួន បាន​ជនសង្ស័យ​ម្នាក់ ជា​អ្នកបើកបរ​ម៉ូតូ ចំណែក​អ្នកបាញ់​បាន​ចូលទៅ​ក្នុងផ្ទះ​បាត់ ក្រោយ​នាំខ្លួន​ជនសង្ស័យ​ម្នាក់ មក​សាកសួរ​ទើប​ដឹងថា អ្នក​បំផ្ទុះ​អាវុធ​នោះ គឺជា​អគ្គនាយក​ផែស្ងួត​អូរ​លែ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​ចំណុចកើតហេតុ​នោះ គឺ​នៅ​ផ្លូវជាតិ​លេខ​៤​កំពុងតែ​ស្ទះចរាចរណ៍​ណែន​តាន់តាប់​រាប់​ម៉ោង ហើយ​សមត្ថកិច្ច​កំពុងតែ​សម្រួល​ចរាចរណ៍​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ជិះ រថយន្ត​ទៅផ្ទះ​មិនបាន​ក៏​ទូរស័ព្ទ​ឲ្យ​សន្តិសុខ​មក​ឌុប​តាម​ម៉ូតូ​ទៅផ្ទះ​។ ខណៈ​មកដល់​ចំណុច​មុខផ្ទះ​ប្រជាពលរដ្ឋ​ខាងកើត​ជាប់​របង​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន​គាប់​ជួន​មាន​រថយន្ត​ជាច្រើន​គ្រឿង​ចត​នៅតាម​អម ដងផ្លូវ​ផង​នោះ​ធ្វើ​ឲ្យ លោក​ឧកញ៉ា​ពិបាកធ្វើ​ដំណើរ​ទៅមុខ​មិន​រួច​ក៏បាន​ស្រែក​ខ្លាំង​ថា ៖ «​ដោយសារតែ​ពួក​អា​ម្ចាស់​រថយន្ត​ម៉ែ​វា​ហ្នឹង​ចត​ចឹ​ង​បាន​ផ្លូវ​វា​ស្ទះ​ម្លឹ​ងៗ​»​។ និយាយ​ចប់​សឹង​មិនទាន់​លោក​ឧកញ៉ា​ក៏បាន​ដក កាំភ្លើងខ្លី​ពី ចង្កេះ​បាញ់​មេឃ​១​គ្រាប់ ព្រោះ​កំហឹង​រួច​បាន​ជិះ​ម៉ូតូ​ចេញទៅ​ផ្ទះ​បាត់ទៅ​។​

25-9-2016-3

​ក្រោយពេល​កើតហេតុ​សន្តិសុខ​ដែល​ឌុប​ឧកញ៉ា​បាន​ត្រឡប់មកវិញ ហើយ​ប្រជាពលរដ្ឋ​ចំណាំ​មុខ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​កំពុង​សម្រួល​ចរាចរណ៍​ផ្លូវ កុំ​ឲ្យ​កកស្ទះ​ដេញ​ឃាត់​បាន​រួច​យកទៅ​សួរ នាំនៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ និង​បញ្ជូន ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កោះហៅ​ឧកញ៉ា​បាញ់ បោះ​សេរី​មក​ដោះស្រាយ​តាម​នីតិវិធី​៕


 

 

Leave a Reply

(*) Required, Your email will not be published