មន្ទីររ៉ែ និងថាមពលខេត្តរតនគីរី បណ្តោយអោយឈ្មួញជីករណ្តៅរ៉ែ យកត្បូង យ៉ាងអាណាធិបតេយ្យ នៅស្រុកបរកែវ បណ្តាលអោយស្លាប់មនុស្ស យ៉ាងអាណោចអាធម

, , Leave a comment

image-849

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ បានអោយដឹងថា ភាពអាណា ធិបតេយ្យ នៃ រណ្តៅជីកយករ៉ែមាស និងត្បូងបានកើតមានឡើង នៅខេត្តរតនគីរី ពិសេសនៅ

ក្នុង ស្រុកបកែវ និងលំផាត់ និងស្រុកអណ្តូងមាស មានការជីករាប់រយរណ្តៅ និង ជម្រៅរាប់រយម៉ែត្រ មិនមានសមត្ថកិច្ចណា ចុះត្រួតពិនិត្យឬបង្រ្កាបអ្វីនោះទេ។ជា ពិសេសលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគីរី ដែលអង្គុយនៅតែការិយា ល័យ ចាំតែទទួលផលស្រាប់ មិនបានចុះត្រួតពិនិត្យបច្ចេកទេស ឬបង្ការបង្ក្រាប ដែលឈ្មួញ ជាថៅកែរណ្តៅ មិនគោរពតាមបទដ្ឋានបច្ចេកទេស ឬការជីកបែប អាណាធិបតេយ្យ នោះឡើយ។

សេចក្តីរាយការបានអោយដឹងថាដោយសារឈ្មួញជាថៅកែរណ្តៅជាច្រើនស្គាល់ ចិត្តប្រធានមន្ទីររ៉ែនិងថាមពល ខេត្តរតនគីរី មិនខ្វល់ ការចុះត្រួតពិនិត្យ ពីបទដ្ឋាន បច្ចេកទេស នៃការជីកស្គាល់តែកញ្ចប់លុយនោះ ធ្វើអោយឈ្មួញ បានជីកជម្រៅ តាម តែទំនើងចិត្ត។ហើយការជីកនោះ បង្ករអោយមានគ្រោះថ្នាក់រាប់មិនអស់ គឺ បាក់រណ្តៅសង្កត់កម្មករស្លាប់សឹងរាល់ថ្ងៃខែជាពិសេសនៅថ្ងៃទី២១កញ្ញាឆ្នាំ២០១៦ មានករណី អ្នកជីកត្បូងម្នាក់ បានបាក់ដីសង្កត់ពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ។ ជនរងគ្រោះមាន ឈ្មោះ រមាម ភួយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិទំពួនមានទីលំនៅ ភូមិត្រុំ ឃុំឡាមិញស្រុកបកែវ ខេត្តរតនគិរី ដោយគាត់ ជីកត្បូងក្នុងដីចំការកៅស៊ូ លោក វិន ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។ បន្ទាប់ ពីបានធ្វើកោសល្យវិច្ឆ័យរួចមកនគរបាលស្រុកបកែវ បានប្រគល់សពទៅឲ្យ ក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕

image-847-600x800

 

Leave a Reply

(*) Required, Your email will not be published