សមត្ថកិច្ចប៉ូលីស ចាប់កូនប្រុស អតីតមេប៉េអឹមខេត្តក្រចេះ ពាក់ព័ន្ធគ្រឿងញៀន

, , Leave a comment

ខេត្តក្រចេះ ៖ កាលពីរសៀលថ្ងៃទី២២កញ្ញាឆ្នាំ២០១៦ នៅចំណុចថ្មកាំង ភូមិគោ លាប់ឃុំគោលាប់ស្រុកចិត្របុរីកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត

ក្រចេះ សហការជាមួយនគរបាលស្រុកចិត្របុរី និងនគរបាលប៉ុស្ដិ៍គោលាប់ បាន ឃាត់ខ្លួនជនសង្ស័យ២នាក់និងដកហូតបានវត្ថុតាងមួយចំនួន។ ដែលជនសង្ស័យ ម្នាក់ជាកូនប្រុស អតីតមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ។

មន្ត្រីសមត្ថកិច្ចប៉ូលីសប្រាប់ថា ក្នុងប្រតិបត្តិបង្រ្កាបជនសង្ស័យពីរនាក់ទី១- ឈ្មោះ កែវ មុនី ហៅជ័រ (កូនប្រុសអតីតមេបញ្ជាការប៉េអឹមខេត្តក្រចេះ) អាយុ៣៣ឆ្នាំ មាន ទីលំនៅភូមិគោលាប់ឃុំគោលាប់ស្រុកចិត្របុរីជាមុខសញ្ញាចែកចាយគ្រឿងញៀន យ៉ាងសកម្ម។ទី២ឈ្មោះឆោមប្រលិត អាយុ៣៥ឆ្នាំមានទីលំនៅភូមិជ្រោយបន្ទាយ ឃុំសោបស្រុកព្រែកប្រសព្វ។ដកហូតបានថ្នាំ៣កញ្ចប់ម៉ូតូ១គ្រឿងនិងសម្ភារៈមួយ ចំនួនទៀត។ក្រោយកើតហេតុជនសង្ស័យទាំង២រួមជាមួយវត្ថុតាងត្រូវ បានបញ្ជូន ខ្លួនទៅឃុំបណ្តោះអាសន្ននៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

14429468_1062829567168093_370497685_n

 

Leave a Reply

(*) Required, Your email will not be published