«អាក្របី» បាញ់រះជិត៣០គ្រាប់ ក្នុងវង់ផឹកស៊ីនៅទីស្នាក់ការ កងរាជអាវុធហត្ថស្រុកអូររាំង ខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីផ្ទុះអាវុធយ៉ាងកង រំពងនៅក្នុងបរិវេណទីស្នាក់ការ កងរាជអាវុធហត្ថស្រុកអូររាំខេត្តមណ្ឌលគិរី នៅ

រសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦គឺឈ្មោះ«អាក្របី»តែមិនដឹងថាបម្រើការងារនៅ អង្គភាពណានោះទេតែជាដៃជើងរបស់មេឈ្មួញជួញឈើប្រណិតខុសច្បាប់ដ៍ល្បី ម្នាក់ប្រចាំខេត្តមណ្ឌលគីរី ។

មន្ត្រីសមត្ថកិច្ចបានអោយដឹងបន្តថាមុនពេលកើតហេតុមានការផឹកស៊ីហ៊ោកញ្រ្ចៀវ សប្បាយ នៅក្នុងបន្ទាយអាវុធហត្ថស្រុកអូររាំង ក្រោយមកមិនដឹងមានទំនាស់ក្នុង វង់ផឹកស៊ី បែបណា ស្រាប់តែពេលនោះក៏មានការបាញ់រះជិត៣០គ្រាប់តែម្តង ។ ក្រោយបាញ់រះជនសង្ស័យ មានឈ្មោះអាក្របី បើករថយន្តម៉ាក Lexus-470ចេញ បាត់ស្រមោល។ ប៉ុន្តែយ៉ាងណាក៏ដោយកាំភ្លើងម៉ាក AK47ដែល ជននេះបាញ់រះ នោះត្រូវបានសមត្ថកិច្ចតាមទៅរកឃើញនៅក្នុងផ្ទះប្រពន្ធ (អាក្របី) ស្ថិតនៅក្នុង ក្រុងសែនមនោរម្យ ខណៈដែលជនសង្ស័យនិងបក្ខពួក៣នាក់ទៀត បានគេចខ្លួន បាត់ហើយ ៕

aes-74 de-8

 

 

Leave a Reply

(*) Required, Your email will not be published