ការប្រៀបធៀប​ព្រីម លីហ្សា ជាមួយ​តារាចម្រៀង​ល្បី​អាមេរិក​រង​ការរិះគន់​

, , Leave a comment

​រាជធានី​ភ្នំពេញ : រូបភាព​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​តាមរយៈ​ឈ្មោះ Prim liza official ហើយ​ប្រៀប​ជាមួយនឹង​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​អាមេរិក​នា​ង សេ​ឡេ​ណា ហ្គោ​មេស រង​ការរិះគន់​ខ្លាំង​ពី​ទស្សនិកជន​។ រូបភាព​ដែល​តារា​សម្តែង​នាង​ព្រីម លីហ្សា បង្ហោះ ហើយ​ប្រៀបធៀប​ខ្លួនឯង​ស្រដៀង​ទៅនឹង​តារាចម្រៀង​ដ៏​ល្បី​អាមេរិក​នោះ ទទួលបាន​ការសរសើ​រ​ផង និង​ការរិះគន់​ផង ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដោយ​ពួកគេ​សម្តែង​ការហួសចិត្ត​នៅពេលដែល​ឃើញ​តារា​ខ្មែរ​រូបនេះ​បែរជាយក​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​តារា​បរទេស​ទៅវិញ​។​

21-9-2016-3

​ផេ​ក​ដែល​បានដាក់​ឈ្មោះ Prim liza official បានសរសេរថា អ្នកខ្លះ​ថា រូបនេះ​ស្រដៀង​នឹង​តារាចម្រៀង​ល្បី​ម្នា​ក់លើ​ពិភពលោក ដឹងថា​តារាចម្រៀង​ណា​ទេ ? ហើយ​អ្នកខ្លះ​ថា​នាង​ដូច​សេ​ឡេ​ណា ហ្គោ​មេស ហើយ​អ្នកខ្លះ​ថា មិនដឹង​ដូច​ត្រង់ណា​ទេ ។ បន្ទាប់ពី​រង​ការរិះគន់​ពី​អ្នក​ដែល​ចូល​មើល​នោះមក​តារា​សម្តែង​នាង ព្រីម លីហ្សា បដិសេធ​ម្ចាស់​ផេ​ក​ដែល​បង្ហោះ​នោះ និង​ចាត់ទុកជា​ផេ​ក​ក្លែងក្លាយ​ដែល​ប្រើប្រាស់​ឈ្មោះ និង​រូប​របស់​នាង​។​

21-9-2016-2

​កាលពីពេល​ថ្មីៗ កន្លងមក​តាមរយៈ​វីដេអូ​ឃ្លី​ប​ព្រីម លីហ្សា អះអាងថា ជុំវិញ​បញ្ហា​នេះ​ធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត​ឡើយ បន្ទាប់ពី​ឃើញ​ព័ត៌មាន និង​ឃើញ​គណនី​ក្លែងក្លាយ​របស់​នាង ខណៈពេលដែល​នាង​មិនដឹងថា ម្ចាស់​គណនី​នោះ​មានបំណង​ចង់​ធ្វើ​អ្វី​ទេ ។ គណនី​ក្លែងក្លាយ​នោះបាន​បង្ហោះ​រូបភាព​រាល់​សកម្មភាព​ទាំងឡាយ​របស់​នាង សូម្បីតែ​រូប​ដែល​នាង​បានដាក់​ឈ្មោះ​ហើយក៏​ដោយ ។​

 

​នាង​អត់​យល់ និង​មិន​ខឹង​ម្ចាស់​គណនី​នោះឡើយ ហើយ​នាង​បានចេញ​វីដេអូ​បកស្រាយ​នេះ​ក៏​មិន​ចង់​មាន​បញ្ហា​អ្វី​ដែរ គឺ​គ្រាន់តែ​ចង់​ឲ្យ​មិត្តភក្តិ និង​ទស្ស​និក​បានដឹងថា នាង​មាន​ហ្វេ​ស​ប៊ុ​ក​តែមួយ​ប៉ុណ្ណោះ​គឺ​គណនី​ដែល​ដាក់ឈ្មោះថា ព្រីម លីហ្សា មិនមែន Prim liza official នោះទេ ។​

21-9-2016-1

​ព្រីម លិ​ហ្សា បញ្ជាក់ថា ការចេញ​វីដេអូ​បកស្រាយ​នា​នេះ គឺ​ដើម្បី​ការពារ​ក្នុងករណី​ប្រសិនបើ​គណនី​ក្លែងក្លាយ​បាន​ឆាត និង Command នូវ​ពាក្យ​អ្វីដែល​មិន​សមរម្យ ឬក៏​និយាយ​អ្វីដែល​ខុសច្បាប់​គឺ​នាង​មិន​ទទួលខុសត្រូវ​លើ​បញ្ហា​ដែល​បាន កើតឡើង​ទាំងអស់​នោះឡើយ ។​

 

​ព្រីម លីហ្សា បាន​អំពាវនាវ​ឲ្យ​ប្រិយមិត្ត​គាំទ្រ​ទាំងអស់​ត្រឡប់មក Like ផេ​ក​ពិតប្រាកដ​របស់​នាង​វិញ ចៀសវាង​ការភាន់ច្រឡំ​ដោយ​ប្រការ​ណាមួយ ហើយក៏​ថ្លែងអំណរគុណ​ដល់​ប្រិយមិត្ត​ទាំងអស់​ដែល​បន្ត​គាំទ្រ​ដល់​រូបនាង ទាំង​ការ Like ផេ​ក​ផ្ទាល់​របស់​នាង និង​ផេ​ក​ក្លែងក្លាយ​ផងដែរ ៕

21-9-2016

 

Leave a Reply

(*) Required, Your email will not be published