គំរាម​ដុត​ផ្ទះ​អ្នក​ដ​ទៃ ព្រោះ​គាត់​មានអំណាច ធំ​ជាង​មហាមេឃ អាជ្ញាធរ​បាន​ត្រឹម​ឈរ​មើល​ឬ​!(​វីដេអូ​)

, , Leave a comment

21-9-2016-1

21-9-2016

​ខេត្ត​ត្បូងឃ្មុំ : រូបភាព និង​វីដេអូ ដែល​ចាប់អារម្មណ៍ និង​ហួសចិត្ត​មួយ ត្រូវបាន​បណ្តាញ​សង្គម​ធ្វើការ​ចែករំលែក ដើម្បី​បង្ហាញ​ពី​ឥរិយាបថ ដែល​សង្គម និង​មហាជន​ស្អប់ខ្ពើម​នោះ បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន ហើយ​ត្រូវបាន​ចែករំលែក​ដ៏​ច្រើន​លើសលប់​។ គណនី​នោះបាន​រៀបរាប់ថា “​ស្ថិតនៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថ្ងៃទី 19/9/2016 ស្រី​ម្នាក់​បាន​បង្កើត​ផ្សារ​ថ្មី ឈ្មោះ​ផ្សារ​មិត្តភាព​ហើយ បង​ប្អូ​ង​អាជីវករ​អត់​ព្រមទៅ​លក់​នៅ​ផ្សារ​នោះ ស្ត្រី​នោះ​ក៏​គុំរាម​ដុត​ផ្ទះផ្សារ​ចាស់​ចោល ដែល​ផ្សារ​ចាស់​មាន​ឈ្មោះថា ផ្សារ​ដារ ។ #​នេះ​ពិតជា​រឿង​ដែល​ហូ​ស​ចិត្ត​អាង​អ្វី​ទៅ​ទើប​ធ្វើបែបនេះ #​បងប្អូន​ជួយ​ផ្សាយ​បន្ត​ផង​អរគុណ​”។

 

​ក្នុងនោះ​ដែល​បណ្តាញ​សង្គម​នេះ​បាន បង្ហាញ​នូវ​វីដេអូ​ដែលមាន​រយៈ​ជិត​មួយ​នាទី ដែល​ស្តែង​ពី​សកម្មភាព​របស់​ស្ត្រី​ម្នាក់ ដែល​គំរាម​ដុត​អ្នក​របស់​អ្នកដទៃ​។ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន តើ​មាន​ចំណាត់ការ​បែបណា​ចំពោះ ទង្វើ និង​សកម្មភាព​បែបនេះ​។ ហើយ​តើ​ស្ត្រី​ម្នាក់​នោះ​មានអំណាច​មកពី​អ្នកណា បាន​ជាមាន​ឥទ្ធិពល​យ៉ាងនេះ​?

 

​ក្នុងនាម​យើងខ្ញុំ​ជា​ស្ថាប័ន​សារព័ត៌មាន កំណើត​ថ្មី រង់ចាំ​មើល តើ​អាជ្ញា​ធរមាន​ចំណាត់ការ​បែបណា​ដែរ​!

21-9-2016-2 21-9-2016-3

 

 

 

Leave a Reply

(*) Required, Your email will not be published