ឃ្លាំងស្តុកឈើប្រណិត ខុសច្បាប់ របស់ ចែណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការ នគរបាលស្រុកតំបែ ត្រូវសមត្ថកិច្ចបង្ក្រាប

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះ ខេត្តត្បូងឃ្មុំព័ទ្ធចាប់ឃ្លាំងស្តុកឈើប្រណិតខុសច្បាប់មួយកន្លែងជាកម្មសិទ្ធិរបស់ 

ចែណាក់ ប្រពន្ធលោក ប៉េង ហេងហាក់ អធិការនគរបាលស្រុកតំបែរនិងអតីតជា អធិការនគរបាលស្រុកមេមត់ខេត្តត្បូងឃ្មុំនៅចំណុចច្រកត្រាវ ស្ថិតក្នុងភូមិត្រពាំង រាំង កើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ទូច សម្បត្តិ នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបានប្រាប់ឲ្យដឹងថាដោយសារតែមានពលរដ្ឋល្អដែលបានឃើញហេតុការណ៍ រថយន្តឡង់គ្រីស័របើកមកចូលចតដើម្បីដាក់ឈើធ្នង់នៅផ្ទះដែលមិនមានមនុស្ស នៅខាងលើ ក៏រាយការណ៍មកសមត្ថកិច្ចជំនាញ ហើយរូបលោកបានសុំគោលការ ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តដើម្បីចុះបង្ក្រាប ជា បន្ទាន់ ព្រមទាំងមានកិច្ចសហការជាមួយនឹងរដ្ឋបាលព្រៃឈើផងដែរ ។

លោកបន្តទៀតថានៅពេលដែលកម្លាំងសមត្ថកិច្ចជាច្រើននាក់ចុះទៅដល់ផ្ទះដាក់ ឈើស្រាប់តែអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តប៉ុណ្ណោះ  ជាមួយគ្នានោះដែរក៏មានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលឆែកឆេរក្នុងផ្ទះ ក៏បានឃើញសុទ្ធសឹង ជាប្រភេទឈើធ្នង់ជាច្រើនកំណាត់ ក៏ លើកដាក់លើរថយន្ត បញ្ជូនមកកាន់ទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ។

ប្រភពបានអោយដឹងថាក្នុងប្រតិបត្តិការបង្ក្រាបខាងលើកម្លាំងចម្រុះ បានឃាត់នូវ រថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស្ករ គ្មានស្លាកលេខ និងឈើអារប្រណិត ប្រភេទធ្នង់ជាច្រើនដុំដែលមានម្ចាស់ឈ្មោះ ភារម្យ ជាកូន ប្រសាររបស់ចែ ណាក់ ប្រពន្ធរបស់លោកអធិការនគរបាលស្រុកតំបែរ ។ ប៉ុន្តែមុន ពេលដែលសមត្ថកិច្ច ទៅដល់ គឺម្ចាស់រថយន្តឈ្មោះ ភារម្យ បានរត់គេចខ្លួនបាត់ ។

ក្រោយពីធ្វើការពិនិត្យជាក់ស្តែងឃើញថាកន្លងមកការរកស៊ីទិញលក់ស្តុកឈើនិង ការដឹកជញ្ជូនឈើរបស់ចែណាក់ខាងលើគឺគ្មានលិខិតអនុញ្ញាតិអ្វីឡើយហេតុនេះ ហើយកំលាំងសមត្តកិច្ចចម្រុះបានសម្រេចធ្វើការចាប់ឃាត់ឈើប្រណីតទាំងអស់ ព្រមទាំងរថយន្ត រួមទាំងម៉ូតូដឹកបទល្មើស មួយគ្រឿង នាំយកមករក្សាទុកនៅ សង្កាត់ រដ្ឋបាលព្រៃឈើមេមត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

11-8 0501d353-6b61-4cf9-aa79-2305c702cd0b

 

Leave a Reply

(*) Required, Your email will not be published