អតីតស្នងការរងខេត្តស្ទឹងត្រែង ចាប់ខ្លួននៅខេត្តកំពត

, , Leave a comment

ខេត្តកំពត ៖ កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ អតីតស្នង ការរងនគរបាលខេត្តស្ទឹងត្រែង និងបក្សពួក ត្រូវបាននគរបាលស្រុកកំពង់ត្រាច

ខេត្តកំពត ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់ ឈ្មោះ កាំង កាំង ស្ថិតក្នុងភូមិកំពង់ត្រាចទី១ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចខេត្ត កំពត។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលត្រូវ បានចាប់ខ្លួននេះឈ្មោះ ម៉ា សុប៉ិន អាយុ៦១ឆ្នាំជាអតីតស្នងការរងនគរបាលខេត្តស្ទឹងត្រែងបច្ចុប្បន្នរស់នៅភូមិថ្មលាត ឃុំ ស្រះឫស្សី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ដែលធ្លាប់ ជាប់ពន្ធនាគារម្ដងរួច មកហើយ រយៈពេលជាង១០ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹងក្រុម CFF និងបុរសម្នាក់ ទៀតឈ្មោះ នួន សេងណាំ អាយុ៦០ឆ្នាំរស់នៅភូមិរវាងឃុំថ្នល់ដំបងស្រុកព្រៃឈ ខេត្តកំពង់ចាម។ បន្ទាប់ពីបានឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំ ញៀន១កញ្ចប់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងសាកសួរ នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

68cc6270-e1ba-4f06-a5c5-3301b10d7732

 

 

Leave a Reply

(*) Required, Your email will not be published