ចំណង់តណ្ហា​កើតមាន ស្រេកឃ្លាន ឃើញ​ក្មេងស្រី ចាប់រំលោភ បង្គ្រប់កិច្ច​

, , Leave a comment

​ខេត្តពោធិ៍សាត់ : បុរស​ម្នាក់​ត្រូវបាន​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ក្រគរ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈើ​តុំ​ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ធ​វៈ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​កញ្ញា​២០១៦ ត្រង់ចំណុច​កោះ​កោង ស្ថិតក្នុង​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា បុរស​ជា​ជនសង្ស័យ​ដែល​ឃាត់​ចាប់ខ្លួន​ឈ្មោះ បូរ សា​ធឿន អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​អន្តែត ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ចំណែក​ជនរងគ្រោះ អាយុ​១០​ឆ្នាំ រស់​ភូមិ​-​ឃុំ​កើតហេតុ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយ​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​ឃើញថា​ក្មេងស្រី​ជា​ជនរងគ្រោះ​បាន​ទៅ​ឃ្វាល (​មើល​) សត្វ​ក្របី ជាមួយ និង​ប្អូនស្រី​ម្នាក់ទៀត ដែល​ទើបតែ​អាយុ​៨​ឆ្នាំ ត្រង់ចំណុច​កើតហេតុ​(​កន្លែង​ស្ងាត់​)  ហើយ​ឃើញ​បុរស​សង្ស័យ​ដើរ​សំដៅ​មករក​ពួកនាងៗ​។ ខណៈនោះ​ពួកគេ​បាន​នាំ​បងប្អូន​រត់​តែ​ត្រូវបាន​ជននេះ​ស្រែកហៅ​កុំ​ឲ្យ​រត់ ទើប​ពួកគេ​ឈប់​រត់​ហើយ​បុរស​រូបនេះ​សួរ​ពួកគេ​ថា ពួក​ឯង​ឃើញ​មនុស្ស​ប្រុស​២​នាក់​ដើរកាត់​ទីនេះ​ទេ​?  ក្មេងៗ​ឆ្លើយថា អត់​ឃើញ​ទេ ភ្លាមនោះ​ជន​រូបនេះ​បានធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ ដោយ​ចាប់​នាង​ឱប​មិន​ឲ្យ​រើ និង​មិន​ឲ្យ​ស្រែក រួច​ចាប់​ស្រាតខោ​ខ្លួនឯង និង​ខោរ​បស់​ក្មេង​បន្ទាប់មក​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែម្តង​។ ក្រោយពី​ធ្វើ​សកម្មភាព​រួចហើយ នោះ ជនបង្ក​ក៏បាន​ដើរទៅ​ភូមិ​។ ចំណែក​ប្អូនស្រី​ជនរងគ្រោះ​បាន​រត់​មក​ប្រាប់​ម្ដាយ​អំពី​រឿងរ៉ាវ ហើយ​ស្ត្រី​ជា​ម្ដាយ​បាន​រត់​មក​រាយការណ៍ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើ​តុំ ទើប​កម្លាំង​សហការគ្នា​ចុះ​ស្រាវជ្រាវ​រក​ចាប់ខ្លួនបាន​ភ្លាមៗ​តែម្ដង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​លើ​ក្មេងរងគ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ជំនាញ​ស្រុក​បំពេញ​សំណុំបែបបទ ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

19-9-2016

 

Leave a Reply

(*) Required, Your email will not be published