លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សង់សួនច្បារ ខុសបច្ចេកទេស អាជ្ញាធរខណ្ឌជ្រោយចង្វារ កំទេចខ្ទេចខ្ទី

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌ ជ្រោយ ចង្វារ សហការជាមួយអាជ្ញាធរសង្កាត់ជ្រោយចង្វារ ប្រជាការពារ កម្លាំងសណ្ដាប់

ធ្នាប់ខណ្ឌ បានចុះរុះរើសំណង់សួនច្បារអត់ច្បាប់ ដែលសង់រំលោភលើផ្លូវសាធារ ណៈ របស់លោក ប៉ាន សូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈអាជ្ញាធរសង្កាត់ ខណ្ឌ័ចុះណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសារមកហើយតែម្ចាស់សំណង់ មិនសហការ ទើបអាជ្ញាធរ ប្រើវិធានការរដ្ឋបាល រុះរើកម្ទេចតែម្តង ហើយក៏មាន ប្រតិកម្មពីសំណាក់ភរិយា របស់រដ្ឋមន្ត្រី។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលរស់ នៅក្បែរៗតំបន់នោះគាំទ្រចំណាត់ការអាជ្ញាធរចំពោះសំណង់ខុសច្បាប់ទាំងនោះ កុំ អាងតែមានអំណាចបុណ្យសក្តិ ជារដ្ឋមន្ត្រី ធ្វើអ្វីស្រេចតែអំពើចិត្ត។

ប្រភពបានអោយដឹងថា ការចុះរុះរើសំណង់សួនអត់ច្បាប់រំលោកលើផ្លូវដែលមាន ទីតាំងនៅផ្លូវ ទន្លេមេគង្គក្រុមទី៩ ភូមិ៣សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ភរិយាលោករដ្ឋមន្ត្រីនិយាយថា ពួកគាត់បានមកនៅមាត់ទន្លេនេះច្រើនឆ្នាំមកម្ល៉េះ ដូច្នេះរឿងអីអាជ្ញាធរ មករុះបំផ្លាញពួកគាត់ចោលទទេៗបែបនេះព្រោះដីនេះ គាត់ ទិញមាន ប្លង់ត្រឹមត្រូវ ហេតុអីមករុំរើ ដោយគ្មានក្រដាសស្នាម។

 

ដោយឡែក លោក សែម ដារិន នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹង ថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយ ចង្វារ ត្រូវតែចុះរុះរើសំណង់ ប៉ះពាល់ផ្លូវនេះ ជាបន្ទាន់ក្រោយ ពីសង្កាត់-ខណ្ឌ័ ចុះ ណែនាំ និងជូនដំណឹង ដល់ម្ចាស់សំណង់ជាច្រើន លើករួចមកហើយ។ ការដែល អាជ្ញាធរ រុះរើ សំណង់សួននេះគឺដើម្បីបម្រើផលប្រយោជន៍ជាតិ ផលប្រយោជន៍ រួម មិនមែន ប្រយោជន៍បុគ្គលទេ។

លោកនាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងបន្តថា សូម្បីតែសំណង់ភូមិ គ្រឹះរបស់ លោករដ្ឋមន្ត្រី ប៉ាន សូស័ក្តិ ដ៏ធំស្កឹមស្កៃ ដែលសង់នៅមាត់ទន្លេមេគង្គ នេះក៏អត់ច្បាប់ដែរ ព្រោះតាមផ្លូវច្បាប់ គឺមិនបានចេញច្បាប់ឲ្យសាងសង់សំណង់ រឹងមាំ នៅមាត់ទន្លេទេ ប៉ុន្តែម្ចាស់សំណង់នេះ អាងអំណាច មិនសហការជាមួយ អាជ្ញាធរឡើយ៕

m18-09-16-16-700x400

m18-09-16-15  m18-09-16-17-e1474206252228

 

Leave a Reply

(*) Required, Your email will not be published