តម្លៃស្រូវធ្លាក់ចុះ កសិករផ្ទុះការតវ៉ាចាក់ស្រូវ បិទផ្លូវជាតិលេខ៥ នៅខេត្តបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបងបានឲ្យដឹងថា ព្រឹកថ្ងៃទី១៨ ខែកញ្ញា២០១៦ ប្រជាកសិករជាច្រើនបាននាំគ្នា ដោយយកគោយន្តដឹកស្រូវចាក់

ចោលលើផ្លូវជាតិលេខ៥បិទផ្លូវដើម្បីតវ៉ារឿងធ្លាក់ចុះនៃតម្លៃស្រូវនិងសុំអន្តរាគមន៍ ពីអាជ្ញាធរពាក់ព័ន្ឋ ។ ការតវ៉ានេះ បានកើតឡើងនៅចំណុចអូរនប់ ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង បង្កឲ្យមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង មានប្រវែង រហូតដល់ជាង១០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ពេលនេះកសិករស្ទើរ តែគ្រប់ខេត្ត បានត្អូញត្អែរ ពីតម្លៃធ្លាក់ចុះនៃ តម្លៃ កសិផលមានដូចជា ស្រូវ ល្ង ពោត ដំឡូង ល្ពៅ និង ម្រេច ជាដើម។ ហើយ ទទូចឲ្យរដ្ឋាភិបាលជួយដោះស្រាយ រកវិធីសាស្ត្រទប់ស្កាត់។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរនៅលើ ហ្វេសប៊ុក របស់ លោក នៅថ្ងៃទី១៤ ខែកញ្ញានេះដោយបាន សូមអភ័យទោសចំពោះប្រជាពលរដ្ឋ ដែលក្រសួងកន្លងមកមិនបានដោះស្រាយបានទាន់ពេលវេលានូវរាល់កង្វល់ទាក់ ទងទៅនឹង ក្រុមឈ្មួញបន្ទាបតម្លៃ កសិផលខ្មែរដែលបានកើតឡើងក្នុងរយៈពេល ប៉ុន្មាន ថ្ងៃកន្លងទៅនេះដោយលោកអះអាងថា ព្រោះមានការជាប់ពាក់ព័ន្ធទៅនឹង វិស័យ ឯកជន ដែលត្រូវធ្វើការពិនិត្យនឹងដោះស្រាយរួមគ្នា៕

14383380_1058243434293373_44875714_n 14389865_1058243410960042_991858706_n efe09852-79ad-41eb-bd62-124348c2c0d7

 

Leave a Reply

(*) Required, Your email will not be published