ភ័យលោះព្រលឹង! រថយន្តកុងតឺន័រ បុករះម៉ូតូ១០គ្រឿងនៅមុខហាងលក់ការហ្វ

, , Leave a comment

ខេត្តកណ្តាល ៖ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦នៅចន្លោះគីឡូម៉ែត្រ១៨-១៩ មានការ ភ្ញាក់ផ្អើលដោយរថយន្តកុងតឺន័រ១គ្រឿងបានបើកលឿនបុករះម៉ូតូចំនួន១០គ្រឿង

នៅមុខហាង លក់ការហ្វ ឈ្មោះរស្មីគគីរ នៅភូមិគគីរឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ធ្វើអោយភ័យលោះ ព្រលឹងគ្រប់ៗគ្នា។

សមត្ថកិច្ចប៉ូលីសបានឲ្យដឹងថា ទំនងជាអ្នកបើកបរងោកមួយភាំងរថយន្តកុងតឺន័រ របស់ផែស្ងួតសូរងួន មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-1624ធ្វើដំណើរចេញពី ភ្នំពេញ ទៅអ្នកលឿង បានរេចង្កូតទៅបុករះម៉ូតូ ប្រជាពលរដ្ឋ ដែលចតចូល ផឹក កាហ្វេចំនួន១០គ្រឿង បណ្តាលអោយខូចខាត ស្ទើរទាំងអស់ តែសំណាងល្អ មិន បណ្តាល អោយនរណាម្នាក់ រងរបួស ឬបាត់បង់ជីវិតនោះទេ បង្កឲ្យមានការភ្ញាក់ ផ្អើលពេញភូមិ។

ក្រោយកើតហេតុ អ្នកបើកបរត្រូវបានឃាត់ខ្លួន និងយកវត្ថុតាងទៅរក្សាទុក នៅ អធិការស្រុកដើម្បីដោះស្រាយ នៅពេលក្រោយ៕

wat-1709m1

76b48993a5b4289eecd36cf120e1bbbe

 

 

Leave a Reply

(*) Required, Your email will not be published