រថយន្តបុកគ្នា កៀបស្ត្រីជនជាតិខ្មែរឥស្លាម ស្លាប់គួរឲ្យសង្វេគ

, , Leave a comment

ខេត្តកំពត ៖ កាលពីម៉ោង១១កន្លះ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវ ជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិត្រពាំងសង្កែឃុំត្រពាំងសង្កែ ស្រុកទឹកឈូ

ខេត្តកំពត។មនុស្សម្នាក់ស្លាប់ម្នាក់ទៀតរបួសធ្ងន់ខណ: រថយន្តបុកជាមួយរថយន្ត ដូចគ្នា យ៉ាងពេញទំហឹង។

មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ កំពត 2A-1114 បើកបរដោយ ឈ្មោះ ម៉ី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង និងខេត្តកំពត របួស ធ្ងន់ និងអ្នករួមដំណើរជាមួយ ឈ្មោះ កក វណ្ណៈ ភេទស្រី អាយុ៤៦ឆ្នាំ ជាជនជាតិ ខ្មែរឥស្លាម រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង និងខេត្តកំពត របួស ធ្ងន់ដឹកដល់មន្ទីរពេទ្យបង្អែតខេត្តកំពតបានស្លាប់។ចំណែករថយន្តម្ខាងទៀតម៉ាក ម៉ាស្តាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2W-68អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយហេតុការណ៍ បានរត់គេចខ្លួនបាត់។ រថយន្តទាំង២គ្រឿងនេះ ខូចខាតធ្ងន់ ដូចគ្នា៕

 wat-1709k1 wat-1709p1

 

Leave a Reply

(*) Required, Your email will not be published