អាងខ្លួនជាមន្ត្រី ជិះរថយន្តពាក់ស្លាកលេខរដ្ឋ ស្រវឹងស្រា បើកបុកធុងគុយទាវ

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣កញ្ញាឆ្នាំ២០១៦ នៅចំណុច កន្លែងលក់គុយទាវ និងទឹកក្រឡុកក្បែរចិញ្ចើមផ្លូវលេខ៦៥ កែងផ្លូវលេខ៨៤ទល់

មុខសណ្ឋាគារហូលីដេ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។បុរសស្រឹង ម្នាក់បើក រថយន្តមួយគ្រឿងម៉ាកPeugeotពាក់ស្លាកលេខរដ្ឋ09.2.0049 បើកបុកធុងគុយទាវ ដែលកំពុងតែលក់នៅទល់មុខសណ្ឋាគារហូលីដេ បណ្ដាលឲ្យខូចខាតហើយបាន ព្យាយាមបើករត់គេចខ្លួន ហើយជ្រុលឡើងលើ សួនមុខស្ថានទូត បារាំងទៅមុខ លែងរួច ក៏ត្រូវបានសមត្ថកិច្ចនឹងអ្នករត់ម៉ូតូឌុបបានដេញតាម ចាប់ជាប់តែម្តង ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបដែលនាំគ្នាដេញតាមរថយន្តបង្កហេតុនោះ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសក្បាលត្រងោលម្នាក់ អាយុប្រហែល ៥០ឆ្នាំ បានបើករថយន្តម៉ាកPeugeot ពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ (០៩)០២. ០០ ៤៩ ប្រហែលជាអ្នកបម្រើការងារនៅក្រសួងណាមួយ ដោយបើកបោះពួយយ៉ាង លឿនរេពេញផ្លូវតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ រួចក៏បុក និងប៉ះម៉ូតូគេមួយ គ្រឿង នៅម្ដុំមុខបារទន្លេសាប ហើយព្យាយាមបើករត់មកដល់ផ្លូវលេខ៨៤កែងនឹងផ្លូវ៦៥ ក៏បន្តទៅបុកកន្លែងគុយទាវ និងទឹកក្រឡុកពេញទំហឹង បណ្ដាលឲ្យខូចខាត។

ក្រោយមកអ្នកបើករថយន្តបង្កហេតុនោះនៅតែព្យាយាមបើករត់ទៅទៀតទាល់តែ ហោះឡើងលើសួនច្បារ ស្ថិតខាងមុខស្ថានទូតបារាំងជាប់ផុងមិនអាចបើករត់ទៅ ទៀតបាន ទើបចាប់បាននៅទីនោះតែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពីឃាត់អ្នកបើកបរ បង្កហេតុរូប នោះបាន ហើយ អ្នកបើករថយន្តបង្កក្បាលត្រងោល រូបនោះ បានចេញពីក្នុងរថយន្ត ទាំង អាការៈស្រវឹងមិនទាន់ស្វាងនៅឡើយដោយនិយាយថា ការបង្កគ្រោះថ្នាក់នេះមក ពីគាត់ភ័យ នឹងគេដេញតាមវាយគាត់ ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង។ ហើយ បានអះអាងថា រាល់ការខូចខាតដែលគាត់ បង្កបញ្ហានេះគាត់និងចេញសង ទាំង អស់៕

img_1944-768x576 img_1943-768x576 img_1932

 

 

Leave a Reply

(*) Required, Your email will not be published