លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) មិន​ប្រមាណ​ខ្លួន ខំប្រឹង​រួមរ័ក​ជាមួយ​ដៃគូ​រហូតដល់​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ដែល​គេ​ស្គាល់​ថា ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) បាន​គាំងបេះដូង​ស្លាប់​ភ្លាមៗ នៅលើ​បង្គង​ខណៈ​កំពុងបើក​ប្រតិបត្តិ​ការរួម​សង្វាស​ជាមួយ​ដៃគូ​ក្នុង​ផ្ទះសំណាក់​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុងផ្ទះ​សំណាក់​យីហោ «​នី​តា​» ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

14-9-2016-1

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា បើតាម​កាត​សម្គាល់​ខ្លួន បុរស​ដែល​ស្លាប់​លើ​បង្គង​ឈ្មោះ ឡា​ច សុមេធ អាយុ​៥៦​ឆ្នាំ មាន​តួនាទី​ជា​ប្រធានការិយាល័យ​សុខាភិបាល​នៃ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ។ ចំណែក​នារី​ដែល​បុរស​មាន​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម នាំយកទៅ​ផ្ទះសំណាក់​រួម​ភេទ ក្នុងផ្ទះ​សំណាក់​ខាងលើ​ដោយ​ឲ្យ​តម្លៃ​ខ្លួន​៥០​ដុល្លារ​នោះ អាយុ ២១​ឆ្នាំ បម្រើ​ការងារ​នៅក្នុង​ភោជនីយដ្ឋាន​«​រាត្រី​ពន្លឺ​ថ្មី »​។​

14-9-2016

​ក្រោយ​ធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ការស្លាប់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឡា​ច សុមេធ ពិតជា​ដោយសារ​គាំងបេះដូង​មែន និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14-9-2016-2

 

Leave a Reply

(*) Required, Your email will not be published