ខេត្តសៀមរាប : នាយសង្កាត់រដ្ផបាលព្រៃឈើស្រុកស្វាយលើម្នាក់ ដែលស្រវឹងស្រាបើករថយន្តបុកប្រជាការពារភូមិស្លាប់ម្នាក់ ត្រូវបានព្រះរាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចដោះលែងវិញហើយក្រោយឃាត់ខ្លួនបានមួយរយ:។
ការដោះលែងជនបង្កនេះ ត្រូវបានប្រភពពីសាលាដំបូងខេត្តសៀមរាបម្នាក់បានឲ្យដឹងថា ជនបង្កបានផ្តល់ប្រាក់៥០០០ដុល្លា(ប្រាំពាន់ដុល្លាគត់)ដល់ក្រុមគ្រួសារជនរងគ្រោះ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចដោះលែង លោកនាយសង្កាត់រដ្ផបាលព្រៃឈើស្រុកស្វាយលើ ឲ្យនៅក្រៅឃុំដោយសម្អាងថា លោកនាយសង្កាត់រូបនេះមានទីលំនៅច្បាស់លាស់ និងមានមេធាវីមកធានា។ ប៉ុន្តែអ្នកច្បាប់ម្នាក់បានអះអាងថា ទោះបីជាលោកនាយសង្កាត់ បានផ្តល់ប្រាក់ឲ្យទៅក្រុមគ្រួសារជនរងគ្រោះ ក៏ពិតមែន ប៉ុន្តែលោកនាយសង្កាត់នៅជាប់បណ្តឹងអាជ្ញា ដូច្នេះមិនអាចដោះលេងគាត់ឲនៅក្រៅឃុំដោយស្រួលៗបែបនេះបានឡើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិត្រាង ឃុំកណ្ដែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ជនបង្កមានឈ្មោះ យ៉ាន់ ស៊ីវត្តិ ភេទប្រុសអាយុ៤៨ឆ្នាំ មានទីលំ នៅភូមិទួលគោក សង្កាត់ទួលគោកខណ្ឌឫស្សីកែវ ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើខេត្តសៀមរាប បើករថយន្តម៉ាកLEXUS RX330 ពណ៌សពាក់ស្លាក លេខភ្នំពេញ 2AJ-7009 បើករថយន្តទាំងស្រវឹងជោគរេពេញថ្នល់ក្នុងល្បឿនលឿន បុកប្រជាការពារ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ពេញទំហឹង បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម។ ក្រោយពីបុកម៉ូតូជនរងគ្រោះស្លាប់ហើយជនបង្ករ បន្តបើក រថយន្តរត់គេចខ្លួន ទៅទិសខាងកើត ដល់ផ្លូវហាយវេ ក៏ត្រូវសមត្ថកិច្ចនគរបាល ស្រុកប្រាសាទបាគង ដេញតាមចាប់បានទាំងរថយន្ត និងអ្នកបើកបរ ហើយបញ្ជូន ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀម រាបទាំងយប់ ដើម្បីឲ្យកម្លាំងនគរបាលជំនាញចាត់វិធានការបន្ត៕