ឆ្មក់​ចូល​បង្ក្រាប​ផ្ទះ​ប្រកប​អាជីវកម្ម​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​

, , Leave a comment

​រាជធានី​ភ្នំពេញ : កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង បម្រើសេវា​ផ្លូវភេទ​មួយកន្លែង​ដែល​ជ្រក​ក្រោម​យីហោ​កោស​ជប់ ម៉ាស្សា «៧៧៧៧» និង​ឃាត់ខ្លួន​ម៉ែ​យ៉ែម​ម្នាក់​និង​រំដោះ​ស្ត្រី​រងគ្រោះ​។ ករណី​ចុះបង្ក្រាប​កន្លែង​កោស​ជប់​លួចលាក់​បំរើ​ផ្លូវភេទ នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ខាងក្រោយ​មន្ទីរពេទ្យរ​ស្ស៊ី ផ្ទះ​លេខ​៣៥ ផ្លូវ​៤៣០ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

14-9-2016-2

​បើតាម​នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​លោក​ផាត់ ផល្លា បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល មូលដ្ឋាន​និង​មានការ​សម្រប​ស​ម្រូ​លពី លោក​ចែ​សុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ម៉ែ​យ៉ែម​ម្នាក់​ឈ្មោះ យ៉ ធី​ង៉ោ ព្រមទាំង​រំដោះ​ស្ដ្រី​រងគ្រោះ​៣​នាក់​ផ្សេងទៀត​។​

14-9-2016

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​នាំខ្លួន​ម៉ែ​យ៉ែម ទៅធ្វើ​ការសួរនាំ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​ដោយឡែក​ស្ត្រី រងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​អប់រំ​រួច​បាន​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​សម្បែង​រៀងៗ​ខ្លួន​៕

14-9-2016-1

 

Leave a Reply

(*) Required, Your email will not be published