លោក ផែន វិបុល ហៅ ឆើត កូនចៅលោក នូវ ដារ៉ា នាយនគបាល សេដ្ឋកិច្ចខេត្តរតនគិរី ដឹកឈើរាល់-យប់ថ្ងៃគ្មានអ្នកបង្រ្កាប

, , Leave a comment

ខេត្តរតនគីរី ៖សេចក្តីរាយការណ៍នាមអោយដឹងថា ឈ្មោះ ផែន ចាន់វិបុល (ហៅ ឆើត) នគបាលបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ ដែលជាកូនចៅ លោក នូវ ដារ៉ា ហៅ

ឈុន នាយការិយាល័យនគបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី កំពុង ជាប់ពាក់ព័ន្ធរកស៊ី និងដឹកជញ្ចូនឈើប្រណិតយ៉ាងសកម្ម ដោយបាន ប្រើរថយន្ត ម៉ាកនីសាន២បាំងពណ៍កណ្តុលប្រម៉េះធ្វើជាមធ្យោបាយដឹកជញ្ចូនឈើដោយខុស ច្បាប់ ចេញពីស្រុកកូនមុំចូលមកក្រុងបានលុងជារៀលរាល់ថ្ងៃរាល់-យប់គ្មាន អ្នក ណាហ៊ានបង្ក្រាបទេ។

ប្រភពបានឲ្យដឹងថា រថយន្តដឹកឈើប្រណិតនោះ ត្រូវបានគេស្គាល់ថា ជារថយន្ត របស់លោកផែន ចាន់វិបុល ហៅឆើត ជាមន្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត។

ប្រជាពលរដ្ឋ នៅភូមិតឺន បានបញ្ជាក់ថា ឈើប្រណិតដូចជាបេង នាងនួន សុក្រំ មុខកាត់ធំៗនេះត្រូវបានលោកនគរបាលខាងលើដាក់កម្លាំងនិងម៉ាស៊ីនត្រង់សឺន័រ ចូលព្រៃបំរុងទុក និងព្រៃសហគមន៍ ភូមិតឺន ផែពុះច្រៀកចេញ ជាឈើប្រភេទក្ដារ ងឿ ហើយដឹកដោយ រថយន្តកែច្នៃ (គោយន្ត) ចេញពីព្រៃ ចូលភូមិ ទើបលើកដាក់ រថយន្តស្តារិចកែច្នៃឬនីសាន់ ដឹកបន្តចូលក្រុងបានលុងរាល់យប់ ថ្ងៃ គ្មានអ្នកណា បង្ក្រាបទេ។

ក្នុងការរកស៊ី ដឹកជញ្ជូនឈើប្រណិត មានធ្នង់ បេង ចេញ ពី ព្រៃបំរុងទុក និងព្រៃ សហគមន៍ ភូមិតឺនទៅប្រទេសវៀតណាម គឺមិនលោះថ្ងៃណាឡើយ ទាំងពេល ភ្លៀងខ្លាំង មានរន្ទះបាញ់ឬខ្យល់ ព្យុះក៏ ឈ្មោះ ផែន ចាន់វិបុល (ហៅឆើត) នៅតែ ធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។ ហើយសមត្ថកិច្ច និងមន្ត្រីជំនាញ ពេលខ្លះមិន ដែលហ៊ានត្រួតពិនិត្យឬហើបមាត់ពីការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់បុគ្គល ល្មើសច្បាស់នោះទេ។គឺទី១ដោយសារតែឈ្មោះ ផែន ចាន់វិបុល (ហៅឆើត) មាន លុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះនិងទី២ឈ្មោះឈ្មោះ ផែន ចាន់វិបុល (ហៅ ឆើត) ជាកូនចៅលោក នូវ ដារ៉ា ហៅឈុន នាយការិយាល័យនគបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីប្រើអំណាច គម្រាមសមត្ថកិច្ចផ្សេងទៀត ។

ទាក់ទិនទៅនិងមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឈ្មោះផែនចាន់វីបុល ហៅឆើតដែលរកស៊ីដឹកជញ្ជូនឈើដោយខុសច្បាប់ខាងលើនេះត្រូវបានមជ្ឍដ្ឋាន ទូទៅនៅក្រុងបានលុងនិងស្រុកកូនមុំបានរិះគន់ចំៗទៅនឹងនគបាលរូបនេះសង្ស័យ ជាមានអាងខ្នងបង្អែកអ្វីនៅពីក្រោយហើយមើលទៅ?បានជាហ៊ានថ្លើមធំដឹកជញ្ជូន ឈើដោយខុសច្បាប់ ដែលជាការអនុវត្ត ផ្ទុយទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែលើកឡើងថា មន្ត្រីនគរបាល ទាំង អស់ត្រូវដកខ្លួនឲ្យឆ្ងាយពីបទល្មើសព្រៃឈើបន្ទាន់នោះទៅវិញយ៉ាងដូច្នេះ៕

chhlickhandler-ashx clickha%e1%9e%84%e1%9e%94%e1%9e%8a%e1%9e%84ndler-ashx

 

Leave a Reply

(*) Required, Your email will not be published