តែងតាំងលោក អ៊ី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនអន្តរជាតិអូរយ៉ាដាវ ផ្ទេរភារកិច្ចលោកសក្តិ៥ ឡុង រុក្ខា ល្បីពុករលួយ ចេញ

, , Leave a comment

ខេត្តរតនគិរី ៖ កាលពីព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៦ នៅប៉ុស្តិ៍ច្រកទ្វារ អន្តជាតិ អូរយ៉ាដាវបានរៀបចំកម្មវិធីប្រកាសតែងតាំងមុខតំណែងនឹងផ្ទេរភារកិច្ចនាយប៉ុស្តិ៍

ច្រកទ្វារអន្តជាតិអូរយ៉ាដាវ នេះឋិតក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍នៃក្រសួងមហាផ្ទៃលោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារអន្តជាតិ អូរយ៉ាដាវ នឹងលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ការផ្លាស់ប្តូរមុខតំណែងនេះលោកវរសេនីយ៍ឯក ឡុង រុក្ខា អត្តលេខ០៧១៣៧ ពីនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដែលល្បីល្បាញ ខាងរាប់ក្បាល ឡានដឹកឈើយកលុយនឹងអោយជនជាតិវៀតណាមមកស្នាក់នៅជីករ៉ែខុសច្បាប់ ទៅជានាយការិយាល័យនិតិកម្ម​ នៃនាយកដ្ឋានរដ្ឋបាល ដំឡើងតួនាទី លោក វរសេនីយ៍ទោ អ៊ី ចំរើន អត្តលេខ៥៨៥៩១ ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំ ដែនអន្តរជាតិត្រពាំងផ្លុង ទៅជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិអូរ យ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២វិញ៕

c58

 

Leave a Reply

(*) Required, Your email will not be published