«​រពឹសដៃផ្ទៃឆ្អែត​!» តែបើ​នាង​ស្រែក គឺ​ជាប់គុក (​វីដេអូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ : រូបភាព និង​ឃ្លឹប​វីដេអូ​ជាច្រើន​ត្រូវបាន​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ឈ្មោះ RothTana Iove បង្ហោះ​ពី​សកម្មភាព​នៃ​ការ​ប្រលោម​តណ្ហា​របស់​បុរស​ម្នាក់​ជាមួយនឹង​ដៃគូ​នៅ​ទី​កណ្តាល​សាធារណៈ​។ ទោះជា​យ៉ាងណាក្តី​សកម្មភាព​នេះ​នៅតែ​រង​ការរិះគន់​ដដែល​។​

13-9-2016-1

«​រពឹសដៃផ្ទៃឆ្អែត​!» នេះ​គឺជា​ពាក្យចាស់​តែងតែ​លើកទឹកចិត្ត​ឲ្យ​មនុស្ស​មានគំនិត​ផ្តួច​ផ្តើមធ្វើ​អ្វី​ដែលមាន​លក្ខណៈ​វិជ្ជមាន​ដូចជា​ការរក​ត្រី​ហូប ការចេះ​ឆ្កឹះឆ្កៀល​ជួសជុល​គ្រឿង​ម៉ាស៊ីន​ដើម្បី​ចិញ្ចឹម​ក្រពះ​ជាដើម​។​

 

​ប៉ុន្តែ​ផ្ទុយទៅវិញ​ការ​រពឹសដៃ​លូកលាន់​ផ្លូវភេទ​ឯណេះ​វិញ​មិនបាន​ផ្ទៃ​ឆ្អែត​ទេ​គឺជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​មានទោស​ទៅវិញ​ទៅតាម​ក្រមព្រហ្មទណ្ឌ​ផ្នែក​ទី ២ ការបំពាន​ផ្លូវភេទ​ដទៃទៀត​មាត្រា ២៤៦ បទ​ប្រទូស​កេរ្តិ៍ខ្មាស​៖ «​គ្រប់​អំពើ​ប៉ះពាល់ ស្ទាបអង្អែល​កេរ្តិ៍​ភេទ ឬ​ផ្នែក​ភេទ​ផ្សេងទៀត​របស់​បុគ្គល​ដទៃ​តែ​បុគ្គល​នេះ​មិន​ស្ម័គ្រចិត្ត​ផង​ទេ ឬ​បង្ខំ​បុគ្គល​ដទៃ​ឲ្យ​ប្រព្រឹត្ត​អំពើ​នេះ​មកលើ​ខ្លួន ឬ ទៅលើ​ត​តិ​យ​បុគ្គល​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​រំជួល ឬ​រីករាយ​ដល់​ចំណង់​ផ្លូវភេទ​របស់​ជនល្មើស​គឺ​ជា​អំពើ​ប្រទូស​កេរ្តិ៍ខ្មាស​។ អំពើ​ប្រទូស​កេរ្តិ៍ខ្មាស​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ឆ្នាំទៅ ៣ (​បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល​ទៅ ៦ លាន​រៀល​»៕

13-9-2016

 

 

Leave a Reply

(*) Required, Your email will not be published