ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ដាក់​ប៉ុស្តិ​ជជុះ បង្ករ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ច្រើន​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់ ខណៈដែល​បើករថយន្ត ហើយ​ត្រូវបាន​កម្លាំង​របស់​នគ​របាល​សេដ្ឋកិច្ច​ក្រសួង​បាន​បើករថយន្ត ប្រដេញ​ពី​តាម​ខាងក្រោយ​។ ករណី​បង្ក្រាប​នេះ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១២ កញ្ញា ២០១៦ ស្ថិត​ត្រង់ចំណុច​ភូមិ​ក្តុល​ផ្សារ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដោយ​រថយន្ត​កាមរី​ឆ្លាម​របស់​សមត្ថកិច្ច បាន​រង​ការខូចខាត​យ៉ាងដំណំ និង​អ្នកបើកបរ​រថយន្ត​ដឹកឈើ រួម​និង​ម្ចាស់​ឈើ​រងគ្រោះថ្នាក់ ត្រូវបាន​ដឹក​មក​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់​។​

13-9-2016-3

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា មុន​កើតហេតុ គេ​បានឃើញ​រថយន្ត ពីរ បី​គ្រឿង​នេះ បើកបរ​ប្រដេញ កៀរ និង​ខោក​គ្នា​ដូច​ព្យុះ មិន​ចាញ់​រឿងកុន​ហុងកុង​នោះទេ ហើយក៏​មិន​ខ្លាច​នាំ​ឲ្យ​ប៉ះពាល់ ឬ​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​អ្នកធ្វើ​ដទៃ​ដែរ លុះ​មកដល់​កន្លែងកើតហេតុ គេ​ឃើញ​រថយន្ត​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ជែង និង​កៀរ​រថយន្ត​ដឹកឈើ ហើយ​ត្រូវបាន​រថយន្ត​ដឹកឈើ​មិនបាន​ជាន់​ហ្វ្រាំង​នោះទេ មក​បុក​ពេញទំហឹង​។​

13-9-2016

​ប្រភព​ដដែល​បាន​បន្តទៀតថា អ្នកបើកបរ​រថយន្ត​ដឹកឈើ​ឈ្មោះ ហង់ សុ​គុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ របួស​បាក់​ឆ្អឹងត្រកៀក​ធ្ងន់ ត្រូវបញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ និង​ម្ចាស់​ឈើ​ឈ្មោះ ស៊ុន ឡងឌី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​របួស​ដំណំ​ដែរ ទាំង​២​នាក់​រស់នៅ​ក្រុង​ក្រចេះ​។​

13-9-2016-1

​អ្នករងគ្រោះ​ឈ្មោះ​ឡងឌី ប្រាប់ថា ចំពោះ​ឈើ​ធ្នង់​ទាំងនោះ ត្រូវបាន​គាត់​ប្រមូល​ទិញ​នៅក្នុង​ខេត្តក្រចេះ ក្នុង​១​ជើង​ចំណាយ​អស់ពី​៣០០ ទៅ​៤០០​ដុល្លារ ។ ប្រសិនបើ​ដឹក​ដល់​គោលដៅ​នៅ​ស្រុក​មេមត់ អាច​លក់បាន​ជិត​៩០០​ដុល្លារ បើ​ផាត់​លើ​ការចំណាយ​រត់ការ​ពី​ក្រចេះ មកដល់​ខេត្ត​ត្បូងឃ្មុំ នៅសល់​លុយ​ប្រហែលជា​៥០​ដុល្លារ​ដែរ​។ គាត់​បាន​បន្ថែមទៀតថា នៅពេលដែល​រថយន្ត​គាត់​បើក​ចូលមក​ដី​ស្រុក​មេមត់ ចាប់ពី​ស្ពាន​ជ្រាវ​មក មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​បានដាក់​ពង្រាយ​បណ្តាក់​ដូច​ខ្យង​ក្នុង​១ ជើង ត្រូវ​រត់ការ​អស់​ជិត​១​លាន​រៀល​ឯណោះ​។

13-9-2016-2

​ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​វិញ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្រោយពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង​នោះ​ថា រថយន្ត​កាមរី​មាន​ដឹក​បទល្មើស​ព្រៃឈើ ត្រូវបាន​ចាត់​កម្លាំង​ឲ្យ​ទៅ​ដកហូត​នឹង​បាន​ស្ទូច​យកមក​រក្សាទុក​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់ ដើម្បី​ធ្វើការ​វាស់វែង​ចាត់ការ​ទៅតាម​ច្បាប់​៕

13-9-2016-4 13-9-2016-5 13-9-2016-6

 

Leave a Reply

(*) Required, Your email will not be published