ព្រោះតែ ស្រី ស្រា យក​សាសនា ធ្វើ​ត្រីមុខ​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : វិស័យ​ព្រះពុទ្ធសាសនា​បាន​ធ្លាក់ចុះ​ដោយសារតែ​អ្នកបួស​ធុន​នេះ​។ ចៅអធិការ​វត្ត​មួយអង្គ និង​ភិក្ខុសង្ឃ​៤​អង្គ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បាន​ផ្សឹក​ទាំងយប់​តែម្តង ព្រោះតែ​ពពាក់ពពូន​គ្នា​មាន​មាន​ប្រុស​មាន​ស្រី​ច្របូកច្របល់​នៅលើ​កុដិ ប្រជុំគ្នា​សេព​គ្រឿងញៀន​។ ក្រោយ​ផ្សឹក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​។​

 

​ការចាប់​អ្នកបួស​គ្មាន​វិន័យ​ផ្សឹក​ចេញ​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៧ កញ្ញា នៅ​វត្ត​ដំបូក​បុណ្យ​ស្ថិតក្នុង​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ភិក្ខុ​ដែល​សមត្ថកិច្ច​ចាប់​ផ្សឹក​នោះ ១-​ឈ្មោះ ឱម ភក្តី អាយុ​៣៧​ឆ្នាំ បួស​បាន​១៤​ឆ្នាំ និង​ជា​ចៅអធិការ​វត្ត​ដំបូក​បុណ្យ ២-​ឈ្មោះ អៀង លី​ហេង អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បួស​បាន​៣​វស្សា ៣-​ឈ្មោះ សែត រ៉ា អាយុ​២៨​ឆ្នាំ បួស​បាន​៧​វស្សា ស្នាក់នៅ​វត្ត​ដំបូក​បុណ្យ ៤-​ឈ្មោះ ផា សុភា អាយុ​៣២​ឆ្នាំ បួស​បាន​៣​វស្សា ស្នាក់នៅ​វត្ត​ដំបូក​បុណ្យ ៥-​ឈ្មោះ ណា រី អាយុ​២២​ឆ្នាំ បួស​បាន​៤​វស្សា ស្នាក់នៅ​វត្ត​ដំបូក​បុណ្យ​។​

 

​លោក​វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ថា អតីត​ភិក្ខុ​ទាំងអស់នេះ​ត្រូវបាន​នគរបាល​ស្រុក​ភ្នំស្រួច ឃាត់ខ្លួន​នៅពេលដែល​ពួកគេ​ពពាក់ពពូន​គ្នា​សេព​គ្រឿន​ញៀន​នៅលើ​កុដិ ចៅអធិការ​វត្ត មាន​ទាំងប្រុស​-​ទាំងស្រី​។ ក្រោយពេល​ឃាត់ខ្លួន រួមទាំង​វត្ថុតាង​កាកសំណល់​គ្រឿងញៀន​រួចមក សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បាន​បញ្ជូន​ពួកគេ​មកកាន់​វត្ត​ម្រុំ​ខាងជើង ស្ថិតក្នុង​ក្រុង​ច្បារមន ដើម្បី​ផ្សឹក​ចេញ​ទាំងយប់​តែម្តង​។​

 

​បន្ទាប់ពី​បក​ស្បង់​ចីវរ​ហើយ សមត្ថកិច្ច​បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​សេព​គ្រឿងញៀន​ទាំងនោះ​ទៅកាន់ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បន្ត​តាម​នីតិវិធី​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​អតីត​ភិក្ខុ​ទាំងនោះ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​សេព​គ្រឿងញៀន​ដូច​ការចោទប្រកាន់​មែន​។ បន្ទាប់ពី​សួរ​ជជីក​ឫសគល់ ក្រុម​អន្ទិត​៤​នាក់ បាន​ឆ្លើយ​សារភាពថា កន្លងមក​គឺ​ឈ្មោះ ឱម ភក្តី តែងតែ​បបួល​ពួកគេ​សេព​គ្រឿងញៀន ហើយ​ថែមទាំង​មាន​អ្នកយក​ស្រី​មកឱ្យ​ដល់​លើ​កុដិ​ទៀតផង​៕

13-9-2016-2 13-9-2016-3 13-9-2016-4 13-9-2016 13-9-2016-1

 

Leave a Reply

(*) Required, Your email will not be published