ធ្លាយរឿង លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំ ពុករលួយ ស ត្រូវកូនចៅប្តឹងសុំអោយផ្លាស់ប្ដូរ

, , Leave a comment

ខេត្តរតនគីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថាលោក ហុង គឹមសេង អធិការ នគបាលស្រុកអូរជុំ ដែលមានអត្តលេខ១៩២១២ ត្រូវបានមន្ត្រីនគបាល ក្នុងស្រុក

អូរជុំ ខេត្តរតនគីរីចំនួន៥៥នាក់បានកើតទុកមិនសុខចិត្ត នាំគ្នាផ្ដិតមេដៃដាក់ពាក្យ បណ្ដឹងចូល អភិបាលស្រុកអូរជុំ សុំអោយផ្លាស់ប្ដូរ លោកអធិការរូបនេះចេញ ពី ស្រុកអូរជុំដោយចោទប្រកាន់ថាបានប្រើអំណាចប្រព្រិត្តអំពើពុករលួយមិនញញើត ច្បាប់អង្គភាពប្រឆាំងអំពើពុករលួយសូម្បីបន្តិច។

យោងតាមពាក្យប្ដឹងចុះកាលពីថ្ងៃទី២៨សីហាឆ្នាំ២០១៦ ប្ដឹងលោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុំ បានរៀបរាប់ឲ្យដឹង អំពីការប្រព្រឹត្តអំពើពុករលួយមាន ដូចជា ៖ ករណីទី១.យកលុយពីកងកម្លាំងក្រោមឱវាទ របស់ខ្លួនក្នុងម្នាក់ៗ ចាប់ពី ៥០ទៅ១០០០ដុល្លារ ដោយសន្យាតំឡើងតួនាទីនិងឋានន្តរស័ក្តិ។ ករណីទី២.កឹប កេងប្រាក់ចំណូលក្នុងអង្គភាពយកទៅប្រើប្រាស់ផលប្រយោជន៍ផ្ទាល់ខ្លួន ករណី ទី៣. យកលុយអ្នកថត អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (លើកទី១ ក្នុងឆ្នាំ២០១៥ ចំនួន១៤លានរៀលនិងលើកទី២.ក្នុងឆ្នាំ២០១៦ចំនួន៣៧ ៥១០ ០០០រៀលសរុប ទាំងអស់ចំនួន ៥១ ៥១០ ០០០លានរៀល យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ ខ្លួន), ករណីទី៤. ប្រើអាកប្បកិរិយា ដោយជេរប្រមាថ លើកងកម្លាំង ក្រោមឱវាទ របស់ខ្លួននិងករណីទី៥. អសកម្មក្នុងការងារតែសកម្ម ក្នុងការប្រមូល ពីបទល្មើស ព្រៃឈើ ដោយមិនគិតគូរពីអង្គភាព ។

លិខិតដដែលបានបន្តថា “ដោយឃើញ ទង្វើរដូចបានរៀបរាប់ខាងលើ យើងខ្ញុំជា កងកម្លាំង នគរបាលស្រុកអូរជុំ កើតទុក្ខមិនសុខចិត្តចំពោះ លោកអធិការរូបនេះ ឡើយ ។ យើងខ្ញុំសូមសំណូមពរ ដល់លោកស្រីអភិបាលស្រុកអូរជុំ សូមផ្លាស់ប្តូរ អធិការរូបនេះចេញពីស្រុកអូរជុំ។យើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលស្រុក អូរជុំ សូមភ្ជាប់មកជាមួយ នូវស្នាមមេដៃចំនួន៥៥នាក់” ។

ប្រភពព៌តមាន ផ្សេងទៀតប្រាប់ឲ្យដឹងថា ដែនសមត្ថកិច្ចស្រុកអូរជុំកន្លងមក ត្រូវ ប៉ាន់ណាស់ព្រោះការលួចដឹកជញ្ជូនឈើពីស្រុកតាវែងស្រុកវ៉ឺនសៃ ចូលក្រុងបាន លុងនោះ ត្រូវឆ្លងកាត់សមត្ថកិច្ច ស្រុកអូរជុំ ពោល គឺបង់លុយឲ្យកូនប្រុសលោក ហុង គឹមសេង ដែលមិនមែនជាមន្ត្រីនគរបាល ព្រោះខ្លាចបែកទឹកលុយ ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កងកម្លាំង នគរបាលស្រុកអូរជុំ ដែលប្តឹង "មេ" របស់ខ្លួនជាអធិការនគរបាលស្រុកអូរជុំនោះ ត្រូវបាន ក្រុមប្រឹក្សាវិន័យ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ធ្វើការសម្រុះ សម្រួលតាមរបៀប"គាបសង្កត់"ឬ"បំភិតបំភ័យ"ដោយមានការចូលរួម ពីសំណាក់ កងកម្លាំងជាម្ចាស់បណ្តឹងក្នុងចំនួនតិចតួច (ភាគច្រើនមិនបានចូលរួម) ដោយចង់ ឲ្យ មានការបញ្ចប់រឿងរ៉ាវ ហើយបើកផ្លូវឲ្យ លោកអធិការ ហុង គឹមសេង បានបន្ត បំពេញការងារជាធម្មតា តទៅទៀត ខណៈមិនមាន ការចូលរួម ពីសំណាក់លោក ស្រី អភិបាលនៃគណៈអភិបាលស្រុកអូរជុំឡើយ ជាហេតុធ្វើឲ្យកងកម្លាំងជាម្ចាស់ បណ្តឹងកំពុងឋិតក្នុងអារម្មណ៍ភ័យខ្លាច ។

ទាក់ទននឹងករណីចោទប្រកាន់ ពីមន្ត្រីនគរបាលក្រោមឱវាទនេះ ដែរគេហទំព័រ កំណើតថ្មី មិនអាចសុំការបំភ្លឺពី លោក ហុង គឹមសេង បាននៅឡើយទេ៕

14331111_332818303728760_1939467181_n img-20160911-wa0070

 

 

Leave a Reply

(*) Required, Your email will not be published