ខ្លោចចិត្ត! មនុស្សស្រី៣នាក់ ត្រូវរថយន្តបុកប៉ើង ស្លាប់ នៅខេត្តកំពត

, , Leave a comment

ខេត្តកំពត ៖ កាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី១១កញ្ញាឆ្នាំ២០១៦ លើកំណាត់ ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់៣នាក់ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

 

មន្ត្រីនគរបាលបានអោយដឹងថា រថយន្ត បង្កម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ភ្នំពេញ 2AE-2951 បើកក្នុងល្បឿនលឿនបើកបរក្នុងទិសដៅពីជើងទៅត្បូងបញ្ជ្រាស់ទិស គ្នាលុះមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូម៉ាកសេ១២៥ ស៊េរី២០០៨  ចំពេញ ទំហឹងអូសជាច្រើនម៉ែត្រ។ បណ្តាលអោយអ្នករងគ្រោះជិះម៉ូតូទាំង៣នាក់ សុទ្ធតែ ស្រី ក្នុងនោះក្មេងស្រីអាយុ១ឆ្នាំម្នាក់គួរអោយខ្លោចចិត្ត ស្លាប់នៅក្នុងថ្លុកឈាម ។ក្រោយហេតុការណ៍ បង្ករគ្រោះថ្នាក់ចររាចរណ៍ អ្នកបើកបររថយន្តបានចុះរត់គេច ខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ៕

262 263 fn-2016-09-11-20-31-40-2

 

 

Leave a Reply

(*) Required, Your email will not be published