មិនធម្មតា​មែន​..! ព័ត៌មាន​ចាប់​ក្មេងស្រី​អាយុ​១៣ ដាក់គុក ពាក់ព័ន្ធ​នឹង​ការលក់​គ្រឿងញៀន ល្បី​ដល់​អង់គ្លេស​

, , Leave a comment

​រាជធានី​ភ្នំពេញ : ប្រភពព័ត៌មាន​ពី​គេហទំព័រ​កម្សាន្ត​របស់​អង់គ្លេស​ឈ្មោះ Dailymail បានធ្វើការ​ចុះផ្សាយ​ពី​ព័ត៌មាន​មួយ​ដែល​ទាក់​ទៅនឹង​ក្មេងស្រី​អាយុ​១៣ ឆ្នាំ​ម្នាក់​ត្រូវបាន​ប៉ូលីស​ចាប់​ឃុំឃាំង ព្រោះតែ​នាង​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​។​

11-9-2016

​សារព័ត៌មាន​នេះ​បាន​រៀបរាប់ថា ក្មេងស្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​ឈ្មោះថា ឆាយ រស្មី (Chhay Reaksmey) មាន​អាយុ ១៣ ឆ្នាំ ហើយ​នាង​ធ្លាប់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ម្ដង​រួចមកហើយ​កាលពី​អាយុ​១២​ឆ្នាំ ពីបទ​ល្មើស​ដូចគ្នានេះ​នឹង​បាន​បញ្ចូនទៅ​មណ្ឌល​កែប្រែ​អស់​២ ទៅ​៣​ខែ ប៉ុន្តែ​បន្ទាប់​ចេញពី​មណ្ឌល​កែប្រែ​នាង​ក៏បាន​ប្រកបមុខរបរ​ដដែល​នេះ​បន្តទៀត​រហូត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ជាថ្មី​នឹងដាក់​ពន្ធនាគារ​កាលពី​៨ ខែ​មុននេះ​។ ចំណែកឯ​ម្ដាយ​របស់​ក្មេងស្រី​ម្នាក់នេះ​លោកស្រី សេង លីវ (Seng Live) បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នោះ​ថា កូនស្រី​របស់គាត់​មាន​អាយុ​ទើបតែ​១៣ ឆ្នាំ​នោះទេ ប៉ុន្តែ​ប៉ូលិស​បាន​ចាប់​នាង​ក្រោម​ការប្រើប្រាស់​ឈ្មោះ​បងស្រី​របស់​នាង​ដែលមាន​អាយុ​២០​ឆ្នាំ​។​

 

​មេធាវី​របស់​នាង អ៊ុក វ៉ាន​ដេ​ត (Ouk Vandeth)  បាន​ហៅ​ការចាប់​នាង​ដាក់ពន្ធនាគារ​នេះ​គឺជា​រឿង​ខុសច្បាប់ លោក​បាន​បន្តថា ហេតុអ្វី​ក៏​ប៉ូលិស​បាន​ចាប់​នាង​ហើយ​ដាក់​អាយុ​នាង​ថា​២០​ឆ្នាំ នាង​មើលទៅ​ក្មេង​ណាស់​មិន​សម​អាយុ​២០​ឆ្នាំ​នោះទេ នាង​នៅ​ជា​ក្មេង​លេង​កៅស៊ូ​នៅ​ឡើង​ទេ បើតាម​អាយុ​ពិត​របស់​នាង គឺ​មិនទាន់​ត្រូវបាន​ច្បាប់​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​នោះទេ​។​

 

​ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុមអ្នកច្បាប់​បាន​និយាយថា បើសិនជា ឆាយ រស្មី ពិតជា​មាន​អាយុ​១៣​ឆ្នាំ​ពិតប្រាកដ​មែន តាមច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ការចាប់​នាង​ដាក់ពន្ធនាគារ​គឺជា​រឿង​ខុសច្បាប់ ប៉ុន្តែ​គេ​មិនទាន់​ប្រាកដ​នៅឡើយ​ថា នាង​ពិត​ជាមាន​អាយុ​១៣ ឆ្នាំ​ដូចជា​អ្វីដែល​ម្ដាយ​ក៏ដូចជា​មេធាវី​របស់​នាង​បាន​និយាយ ឬក៏​នាង​មាន​អាយុ​លើសពីនេះ ប៉ុន្តែ​ម្ដាយ​របស់​នាង​បាន​កុហក​នោះទេ​។​

 

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយ​ការចុះផ្សាយ​មាន​អ្នក​ដែល​ចូល​មើល​ជាច្រើន​បាន​បញ្ចេញមតិ​នៅ​ខាងក្រោម​អត្ថបទ​នេះ បែប​មិន​ពេញ​ចិត្តនឹង​ការចាប់ខ្លួន​ក្មេងស្រី​ម្នាក់នេះ ដោយ​ពួកគេ​យល់ថា​នាង​ពិតជា​ក្មេង​ណាស់​ប្រហែលជា​មិនដឹងថា ការធ្វើ​បែបនេះ​ប៉ះពាល់​យ៉ាងណាខ្លះ​នោះទេ​៕

11-9-2016-1

 

 

Leave a Reply

(*) Required, Your email will not be published