ចែអ៊ី ឈ្មោះ ប៉ែត នឹងស្រីលក្ខ័ សកម្មក្នុងការដឹកឈើប្រណិត ទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកអូរយ៉ាដាវ គ្មាននរណាហ៊ានក្អក

, , Leave a comment

ខេត្តរតនគិរី ៖ ទោះជាបច្ចុប្បន្ននេះនៅក្នុងខេត្តរតនគិរីមានសមត្ថកិច្ចដ៏ច្រើនស្អេក ស្កះយាមបណ្តាក់គ្នាដូចខ្យងនៅតាមដងផ្លូវចាំចាប់បង្ក្រាបរាល់សកម្មភាពដឹកបទ

ល្មើសព្រៃឈើក៍ដោយ ប៉ុន្តែគេសង្កេតឃើញ សកម្មភាពដឹកជញ្ជូនឈើ ប្រណិត របស់ ឈ្មួញទាំង ៣នាក់នេះ នៅតែដំណើរការយ៉ាងរលូន ពុំមានសមត្ថកិច្ចណា បង្ក្រាបឡើយ ។

ជាក់ស្តែងជារៀងរាល់ថ្ងៃឈ្មួញទាំង៣នាក់នេះដឹកជញ្ជូនឈើប្រណិតតាមរថយន្ត សាំយ៉ុងចេញពីក្រុងបានលុងឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអន្តជាតិ អូយ៉ា ដាវ ផ្ទុកឈើប្រណិតពេញរថយន្ត ពុំឃើញមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ធ្វើការ ទប់ស្កាត់ និងបង្កាបឡើយ បណ្តោយឲ្យឈ្មួញទាំងនោះដឹកជញ្ជូន យ៉ាងរលូន ជា រៀរាល់ថ្ងៃ ។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី មិនអាច ទាក់ទងបានទេដោយសារទូរស័ព្ទចុចពុំចូល។

 

តែបើតាមប្រភព បានខ្សឹបឲ្យដឹងថា ដោយសារឈ្មួញទាំងនេះ ប្រមូលទិញឈើ ពីតាមបណ្តាស្រុក ដូចជាស្រុកលំផាត់ ស្រុកវើនសៃ នឹងស្រុកកូនមុំ ខេត្តរតនគិរី ស្តុកទុកនៅផ្ទះ រួចបន្តទៅលក់ នៅប្រទេសវៀតណាម តាមបណ្តោយ ផ្លូវជាតិ លេខ៧៨ដោយសារសមត្ថកិច្ចជំនាញពាក់ពន្ធ័ទាំងនោះ បានទទួលលាភ សក្ការះ ជារៀងរាល់ខែ ពីក្រុមឈ្មួញខាងលើនេះ ប្រសិនបើឈ្មួញណាម្នាក់ ពុំបានបង់ខែ ទេ នោះ ទើបសមត្ថកិច្ចទាំងនោះ ចាប់បង្ក្រាបយកស្នាដៃ បង្អួតថ្នាក់លើ៕

wt-280718

 

 

Leave a Reply

(*) Required, Your email will not be published