នគរបាលម្នាក់ស្លាប់ ក្រោយវះយកគ្រួស ក្នុងប្រម៉ាត់ នៅមន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស

, , Leave a comment

fn-2016-09-09-16-34-40-1-copy

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នគរបាលជាតិ នៃក្រសួង មហាផ្ទៃម្នាក់បានស្លាប់ក្រោយវះយកគ្រោះ ក្នុងប្រម៉ាត់ នៅក្នុងមន្ទីរពហុព្យាបាល

សំពៅមាសម្នាក់ទៀតហើយ ក្រោយវះកាត់ខុសបច្ចេកទេស ហូឈាមខ្លាំងពេក ទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតស្លាប់តែម្តង។

មន្ត្រីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះទោ ភឿន ភឿក ជាមន្ត្រី ឋាន នគរបាលពាក់សក្តិ២ នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ មានជំងឺគ្រោះក្នុងប្រមាត់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅក្នុង មន្ទីរពហុព្យាបាល សំពៅមាស អគារលេខ៤៩ផ្លូវលេខ១៦១សង្កាតបឹងព្រលិតខណ្ឌ៧មករា (ជាប់វត្តសំពៅមាស) បានស្លាប់ ក្រោយពេលវះកាត់យកគ្រោះចេញពីក្នុងប្រមាត់ នៅពហុព្យាបាល សំពៅមាស ហើយហូឈាមខ្លាំងពេក ទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតស្លាប់ តែម្តងកាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៦។ បច្ចុប្បន្នសពរបស់លោក ត្រូវបានក្រុម គ្រួសារដឹកយកទៅបុណ្យតាមប្រពៃណីនៅភូមិព្រែកត្បេះឃុំព្រែកពោធិ ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម។

ក្រោមការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាន នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនិងក្រុមការងារបានអញ្ជើញ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ ភឿន ភឿក ហើយបាន ប្រគល់ ជូនប្រាក់ចំនួន ៣,០២០,០០០ រៀល (បីលានពីរម៉ឺនរៀន) ទៅភរិយារបស់ លោកអនុសេនីយ៍ទោ ភឿន ភឿក ដែលជាថវិការរួមរបស់ថ្នាក់ដឹកនាំនាយដ្ឋាន ការិយាល័យ ផ្នែកនិងសហការីចំណុះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ៕

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៤មាននារីរងគ្រោះឈ្មោះ ខុម រ៉ា អាយុ១៨ឆ្នាំជាបុគ្គលិកគ្លីនិកខាងលើផ្នែកអនាម័យស្នាក់នៅអគារ របស់គ្លីនិកសម្ភ ពព្យាបាលសំពៅមាស មានស្រុក កំណើតនោខេត្តកណ្ដាល។បានធ្វើអត្តឃាត ដោយចង.កនៅលើជាន់ទី៤ និងបង្កមានការភ្ញាក់ផ្អើល ម្តងរួចមកហើយ៕

d13671 fn-2016-09-09-16-34-26-6

 

Leave a Reply

(*) Required, Your email will not be published