ផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់​បឹង​កេងកង​៣ របួស​មនុស្ស​៣​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ គ្រាប់បែក​ប៉ុនប៉ង​មនុស្សឃាត តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ ៧​និង​៤០​នាទី​យប់ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣​ខណ្ឌចំការមន​។​

 

​ក្រោយពី​កើតហេតុ​ភ្លាម គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍​និង​ព័ទ្ធ​ចំណុចកើតហេតុ ដើម្បី​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ​។ បើតាម​សាក្សី​ដែល​បានឃើញ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា​មុនពេល កើតហេតុ​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​បើក​ឌុប​គ្នា​២​នាក់ បាន​បើក​មក​អែប​រថយន្ត​ម៉ាក​លុច​ស៊ី​អា​អ៊ិ​ច​៣០០​ពណ៌​ស បានធ្វើ​សកម្មភាព​បោះ​គ្រាប់បែក​ចូល​ក្រោម​កង់​រថយន្ត​បណ្តាលអោយ​ផ្ទុះ ប៉ុន្តែ​មិន​បណ្តាលអោយ​អ្នកបើករថយន្ត​រង​​របួស​នោះទេ​។​ប៉ុន្តែ​ក្នុង ហេតុការណ៍​នេះ បែរជា​បណ្តាលអោយ​អ្នកធ្វើដំណើរ​តាមផ្លូវ​រងរបួស​ស្រាល​៣​នាក់​ក្នុងនោះ​មាន ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ បុរស​វៀតណាម​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​ផងដែរ​។​

 

​សូមជម្រាបថា នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ ទៅធ្វើ​ការសាកសួរ​ដើម្បី​ងាយស្រួល​និង​កំណត់​មុខសញ្ញា​និង​ចាប់​ជនសង្ស័យ យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ជនរងគ្រោះ​មិន ស្គាល់ឈ្មោះ​ទាំងអស់​ក្រោយពី​កើតហេតុ​ត្រូវបាន​រថយន្ត​មក​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​២​នាក់ និង​មន្ទីរ​ពេទ្យរុស្ស៊ី​ម្នាក់​៕

07-9-2016 (25) 07-9-2016 (24) 07-9-2016 (23) 07-9-2016 (22) 07-9-2016 (20) 07-9-2016 (18) 07-9-2016 (16) 07-9-2016 (14) 07-9-2016 (13) 07-9-2016 (12) 07-9-2016 (11) 07-9-2016 (7) 07-9-2016 (4) 07-9-2016 (3) 07-9-2016 (2) 07-9-2016 (1) 07-9-2016 (31) 07-9-2016 (30) 07-9-2016 (29) 07-9-2016 (28) 07-9-2016 (27) 07-9-2016 (26)

 

Leave a Reply

(*) Required, Your email will not be published