ជិត​ដល់​ថ្ងៃ​កាន់បិណ្ឌ កូន​អកតញ្ញូ វាយ​ឪពុក​បែកក្បាល ខឹង​រឿង​អត់​អី​ហូប​

, , Leave a comment

07-9-2016 07-9-2016 (1)

​ខេត្តកណ្តាល : បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយ​កំណាត់​ដំបង​វាយ​បែកក្បាល ក្រោម​ស្នាដៃ​កូនប្រុស​របស់ខ្លួន​។ យ៉ាងណាក៏ដោយ​កូន​អកតញ្ញូ​ម្នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​បង្កហេតុ​កាលពី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ​។​

 

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ស ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ជា​ឪពុក​បង្កើត​)​។ រីឯ​ជនដៃដល់​ឈ្មោះ ស សុជាតិ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​(​កូនបង្កើត​)​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ជនសង្ស័យ​ស្រវឹងស្រា​បានមក​សួរ​ជនរងគ្រោះ​ថា ៖ ពុក​មានអី​ស៊ី​អត់​? រួច​ឪពុក​បាន​ឆ្លើយថា ៖ អស់ហើយ​ភ្លាមនោះ​ជនសង្ស័យ​ជា​កូន​ខឹង បាន​ទៅ​ប្រតាយប្រតប់ ជាមួយ​ឪពុក រួច​បាន​យក​អង្កត់អុស ប្រវែង​០,៨៦​ម៉ែត្រ វាយ​ក្បាល​ជនរងគ្រោះ​បណ្ដាល​ឲ្យ​បែក​ហូរឈាម បន្ទាប់មក​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ រួច​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង កើតហេតុ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​ហើយ​បញ្ជូន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

 

 

Leave a Reply

(*) Required, Your email will not be published