រួមរ័ក​ជាមួយនឹង​បង បំពេញ​តណ្ហា ​នួនល្អង​មិន​គ្រប់ ស្រែកយំ​ថា ចាប់រំលោភ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវបាន​សន្តិសុខ​ផ្ទះសំណាក់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ប៉ុស្តិ៍​ទួល​សង្កែ បន្ទាប់ពី​នាំ​ស្ត្រី​ម្នាក់​ជា​កម្មករ​ដូចគ្នា​ចូល​ផ្ទះសំណាក់​រួមភេទ​ជាមួយគ្នា រហូត​បានសម្រេច​ច្រើនដង តែ​ត្រូវ​នាង​ធ្វើជា​យំ​ស្រែក និង​ចោទថា ចាប់​រំលោក​ភ​សេពសន្ថវៈ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៤ ខែកញ្ញា នៅផ្ទះ​សំណាក់ លីម គីម​១៦៨ ផ្លូវ​លេខ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

 

​ប្រភពពី​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ដែល​ឃាត់ខ្លួន​មានឈ្មោះ ឡូញ ឡាង ហៅ​ឆើត អាយុ​៤៤​ឆ្នាំ ជា​កម្មករ​រោងចក្រ​ផលិត​ចំណី​សត្វ ស្នាក់នៅ​ភូមិ​ស្លែង ឃុំ​ជីលា​ស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែក​ស្ត្រី​ដែល​ប្តឹង​ចោទថា​ចាប់រំលោភ អាយុ​២០​ឆ្នាំ នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា អ្នក​ទាំង​២​នាក់​ធ្វើការ​ជាមួយគ្នា ហើយ​ជាទូទៅ​ស្ត្រី​រូបនេះ​តែងតែ​ខ្ចីប្រាក់​ពី​បុរស​នោះ​។ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៤ ខែកញ្ញា ស្ត្រី​រូបនេះ​បាន​ខ្ចីប្រាក់​ទៀត​ដោយ​ប្រាប់ថា​ទៅ​ដើរលេង​ជាមួយ​សង្សា ហើយ​បុរស​រូបនោះ​បាន​បបួល​នាង​ទៅ​ដើរលេង​ផឹកស៊ី រួច​ចូលទៅ​ផ្ទះសំណាក់​រួមរ័ក​ជាមួយគ្នា​រហូត​បានសម្រេច​ជា​ច្រើនដង​ទៀតផង​។ បន្ទាប់ពី​ឡើងឋានសួគ៌​ហើយ​ពេល​ខាង​ប្រុស​ចេញពី​បន្ទប់ទឹក ស្រាប់តែ​បាត់​ទូរស័ព្ទ​ក៏​សួរនាំ​នាង​តែ​នាង​មិន​ឆ្លើយ ថែមទាំង​រត់​ចុះ និង​ស្រែកយំ​ប្រាប់ថា គេ​ចាប់រំលោភ ហើយ​ប្តឹង​សន្តិសុខ​ឲ្យ​ឃាត់ខ្លួន​បុរស​នោះ​តែម្តង​។​

 

​ស្ត្រី​ដែល​ចោទ​បុរស​ថា​ចាប់រំលោភ​នោះ មិនអាច​ស្វែងរក​ការបំភ្លឺ​បានទេ ថា​តើ​រឿងរ៉ាវ​កើតឡើង​ដោយ​បែបណា ។ នេះ​ជា​មេរៀន​មួយ​សម្រាប់​បុរស​ដែល​តែងតែ​ក្លាយខ្លួនជា​អ្នកទោស ដោយសារ​ត្របាក់​នុយ​មិន​មើលមុខ​ក្រោយ ។ មាន​បុរស​ជាច្រើន​នាក់​ហើយ​ក្លាយខ្លួនជា​អ្នកទោស ដោយសារតែ​ងប់​នឹង​ស្នេហ៍​មួយគ្រា​នាំទុក្ខ​ដាក់ខ្លួន​៕

07-9-2016

 

Leave a Reply

(*) Required, Your email will not be published