ពី​នារី​បម្រើ​ផ្លូវភេទ មកជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ល្បី​

, , Leave a comment

​នាង ZAHIA DEHAR ស្រី​ស្អាត​បារាំង​ដើមកំណើត​អាល់​ហ្សេ​រី អាយុ​២៤​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូដ​ហើយ​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ក្នុង​រយៈ​ចុង​ក្រោយនេះ​ធ្វើ​ឲ្យ​បណ្តាញ​សង្គម​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារ​សម្រស់​របស់​នា​ង​។ តាមពិតទៅ​នាង​មាន​ប្រវត្តិ​ជូរចត់​ណាស់​កាលពី​កុមារភាព ហើយ​ជំរុញ​ឲ្យ​នាង​លក់​សម្រស់​តាំងពី​វ័យ​ជំទង់​។ នាង​ធ្លាប់​រៀបរាប់​ប្រាប់​ទូរទស្សន៍​បារាំង​មួយ​ទាំង​ទឹកភ្នែក​ពី​បណ្តា ឆ្នាំ​ខ្មៅ​ងងឹត​របស់​នាង​រហូត​ធ្លាក់ខ្លួន​ជានា​រី​រក​បម្រើ​ភេទ​ទាំង វ័យក្មេង​។​

06-9-2016 (2)

​កាល​នៅ អាល់​ហ្សេ​រី នាង​ជា​សិស្ស​ល្អ​ម្នាក់​ហើយ​រៀន​ពូកែ​បាន​លេខ​១​រាល់​ឆ្នាំ​។ នាង​ថា នាង​ចង់​ក្លាយខ្លួនជា​អ្នកបើក​យន្តហោះ​ម្នាក់​។ ក៏ប៉ុន្តែ​ពេល​នាង​មាន​អាយុ​១០​ឆ្នាំ អ្វីៗ​ក៏​រលាយ​អស់ ឪពុកម្តាយ​នាង​បាន​លែងលះគ្នា ហើយ​នាង​ធ្វើដំណើរ​មកកាន់​ប្រទេស​បារាំង​ជាមួយ​ម្តាយ និង​ប្អូនប្រុស ឃ្លាតឆ្ងាយ​ពី​ប្រទេស​ហើយ​រស់នៅ​ទីនោះ។ ការ​មក​រស់នៅ​បារាំង​ដំបូង​មានការ​លំបាក​ខ្លាំងណាស់ ហើយ​អាយុ​១០​ឆ្នាំ​នាង​ពុំទាន់​ចេះ​និយាយ​ភាសា​បារាំង​ស្ទាត់​ផង ។ នាង​ត្រូវ​ផ្លាស់ប្តូរ​កន្លែង​រស់នៅ​ឥតឈប់ឈរ​ពុំមាន​កន្លែង​ស្នាក់ ពិតប្រាកដ ហើយ​ត្រូវ​ផ្លាស់ប្តូរ​សាលារៀន​ស្ទើរ​រាល់​ខែ​ផង​ទើប​នាង​ពុំ​អាច​រៀន​បាន ទៀងទាត់ ។ ជួប​ការលំបាក​ពេក​យុវនារី​រូបនោះ​សម្រេច​លក់​សម្រស់ ដើម្បី​បោះជំហាន​ទៅមុខ។ នោះ​ជា​រឿងអាស្រូវ​ដែល​នាង​ថា​ពុំ​អាច​លុបលាង​ឱ្យ​ជ្រះ​បាន ។ នាង​ថា​គិតៗ​ទៅ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​ខ្សែជីវិត​គ្នា ។ ខ្សែជីវិត​អ្នកខ្លះ​មានការ​បត់បែន​តិច ខ្លះ​មានការ​បត់បែន​ច្រើន។​

Zahia Dehar presents her new high-fashion lingerie line during the Paris couture week January 25, 2012. REUTERS/Benoit Tessier (FRANCE - Tags: FASHION) TEMPLATE OUT

Zahia Dehar presents her new high-fashion lingerie line during the Paris couture week January 25, 2012. REUTERS/Benoit Tessier (FRANCE – Tags: FASHION) TEMPLATE OUT

​ពិតណាស់​ក្រោយមក​ដោយសារ​សម្រស់រ​បស់​ខ្លួន​នាង ZAHIA ក៏​ក្លាយទៅជា​អ្នក​បង្ហាញ​ម៉ូដ​ហើយក៏​ក្លាយជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ក្នុង។ នាង​មានឈ្មោះ​ល្បី​ដោយ​រូបនាង​ត្រូវបាន​ទស្សនា​វ​ដ្តី ល្បីៗ​ផ្សាយ​ដូចជា​ទស្សនា​វ​ដ្តី​បារាំង PARIS MATCH ជាដើម ។ ថ្មីៗ​នេះ​ពេល​សម្រាក​វិស្សមកាល​នាង​បានបង្ហាញ​រូបភាព​យ៉ាង​សិច​ស៊ី​នានា ធ្វើឱ្យ​ផ្អើល​បណ្តាញ​សង្គម ៕

06-9-2016

 

Leave a Reply

(*) Required, Your email will not be published