ឃាតក​ស្របច្បាប់​របស់​មេព្រៃ វិនិច្ឆ័យ​ជីវិត​ជនរងគ្រោះ បើក​ហួស ព្រោះ​មិន​ចង់​សង​សំណង​

, , Leave a comment

​ខេត្តសៀមរាប : ប្រជា​ការពារ​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​បើករថយន្ត​ស៊េរី​ទំនើប​បុក​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

06-9-2016

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា ជនបង្ក​មានឈ្មោះ យ៉ាន់ ស៊ីវ​ត្តិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួលគោក សង្កាត់​ទួលគោក ខណ្ឌឫស្សីកែវ ជា​មេព្រៃ​ប្រចាំ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បើករថយន្ត​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-7009​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឈួ​ត ចាន់​រស្មី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ប្រជា​ការពារ​ឃុំ​ក​ណ្ដែ​ក រស់នៅក្នុង​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បើក​ម៉ូតូ​ម៉ាក WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1U-4092​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ឆ្លងផ្លូវ​ជាតិ​លេខ​៦ បត់​ទៅ​លិច ក៏ត្រូវ​រថយន្ត​ជនបង្ក​បុក​បណ្ដាល​ឱ្យស្លាប់​យ៉ាង​អាណោចអាធ័ម​។ ក្រោយពី​បុក​ម៉ូតូ​ជនរងគ្រោះ​ស្លាប់​ហើយ​បន្ត​បើករថយន្ត​រត់គេចខ្លួន​ទៅ​ទិសខាងកើត​ដល់​ផ្លូវ​ហាយ​វេ​ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង ដេញតាម​ចាប់បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ហើយ​បញ្ជូនទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទាំងយប់ ដើម្បី​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ចាត់វិធានការ​បន្ត។​

 

​ក្រោយពី​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​វាស់វែង​រួច សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី ។ ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រៀបចំ​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

06-9-2016 (1)

 

Leave a Reply

(*) Required, Your email will not be published