គ្រាន់តែ​រឿង​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ជីក​រ៉ែ​អត់​ច្បាប់ លោក​វរសេនីយ៍ឯក ឡុង រុក្ខា នាយប៉ុស្ដិ៍​ច្រកទ្វារព្រំដែន​អន្ដរជាតិ អូ​រយ៉ា​ដាវ ត្រូវ​តុលាការ​កោះហៅ រួមទាំង​ដកតំណែង​

, , Leave a comment

​ខេត្តរតនគិរី : តុលាការខេត្ត​រតនគិរី បាន​កោះហៅ​លោក​វរសេនីយ៍ឯក ឡុង រុក្ខា នាយប៉ុស្ដិ៍​ច្រកទ្វារព្រំដែន​អន្ដរជាតិ អូ​រយ៉ា​ដាវ ខេត្តរតនគិរី​ចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ជនជាតិ​វៀតណាម ចូល​ជីក​រ៉ែ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៦​ខាងមុខនេះ​។ នេះ​បើ​យោងតាម ដីកាកោះ របស់​សាលាដំបូង​ខេត្តរតនគិរី ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦​។​

 

​តាម​ដីកាកោះ បាន​បញ្ជាក់ថា ការកោះហៅ​លោក​វរសេនីយ៍ឯក ឡុង រុក្ខា ទៅ​បំភ្លឺ​នេះ​គឺ​ជុំវិញ​ករណី​ជនជាតិ​វៀតណាម ចូលមក​ជីក​យក​រ៉ែ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ នៅ​ចំណុច​និយាម​ការ ស្ថិតក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

 

​ពាក់ព័ន្ធ​តុលាការ​ចេញ​ដីកា កោះហៅ​ខាងលើនេះ លោក​ឡុង​រុក្ខា​បាន​អះអាងថា លោក​បានទទួល​ដីកា​នោះ​ហើយ​លោក នឹង​ចូលទៅ​បំភ្លឺ​តាម​ការកំណត់ ដោយ​លោក​បញ្ជាក់ថា តុលាការ​មិនមែន​កោះហៅ​តែ​លោក​ម្នាក់ឯង​នោះ ទេ គឺ​កោះហៅ​នគរបាល​នៅ​ច្រកទ្វារ​នេះ​៦-៧​នាក់​ឯណោះ​ទៅ​សាកសួរ​។ ក្នុងនោះ​ពាក់ព័ន្ធ​ករណី​ជនជាតិ​វៀតណាម​ចូលមក​ជីក​រ៉ែ​នេះ គឺ​លោក​មាន​ឯកសារ​គ្រប់គ្រាន់​តាមផ្លូវ​ច្បាប់​។

 

​គួរ​រំ​ឮ​ក​ដែ​ថា មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាន​បង្ហើប​ថា លោក​វរសេនីយ៍ឯក ឡុង រុក្ខា ត្រូវបាន​ថ្នាក់លើ​ផ្លាស់ប្តូរ​តួនាទី ពី​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​នៅ ខេត្តរតនគិរី ទៅធ្វើជា​នាយការិយាល័យ​នីតិកម្ម​នៃ​នាយកដ្ឋាន​រដ្ឋបាល​សរុប ហើយ​តែងតាំង​លោក​វរសេនីយ៍ទោ អ៊ី​ចំរើន ពី​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ត្រពាំង​ផ្លុ​ង ទៅជា​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​អូរ​យ៉ា​ដាវ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី​២ ។  បើតាម​មន្ត្រីនគរបាល​ដដែល បាន​បន្តថា ការផ្លាស់ប្តូរ​តំណែង​របស់លោក ឡុង រុក្ខា នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​ទី​២​ក្នុង​ខែកញ្ញា​នេះ​៕

06-9-2016 06-9-2016 (1) 06-9-2016 (2) 06-9-2016 (3) 06-9-2016 (4) 06-9-2016 (5)

 

Leave a Reply

(*) Required, Your email will not be published