ប្រធានសន្តិសុខបុរី លឹម ឈាងហាក់ ព្រហើនកោងកាច នាំបក្ខពួកសន្តិសុខ ជិត១០នាក់ ចាប់វាយទាត់ធាក់ និងវៃខ្នោះមនុស្សដល់ក្នុងផ្ទះ

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលយប់ថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជនរង គ្រោះភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ប្រធានសន្តិសុខ នៅបុរី

លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំបក្ខពួកជិត១០នាក់ ជាសន្តិសុខបុរី ជិះម៉ូតូ៣គ្រឿងទាំងហ្វូង ទៅប្រើអំពើហិង្សា ដោយវាយទាត់ ធាក់ បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ព្រមទាំង ចាប់វាយខ្នោះនាំយកមក កន្លែង ការិយាល័យ សន្តិសុខ ក្នុងបុរីទៀតផង ក្រោយមានជម្លោះជាមួយជនរងគ្រោះ។

សេចក្តីរាយការណ៍ប្រាប់ថា ជនល្មើសឈ្មោះ វឿន សារុម ប្រធានសន្តិសុខបុរី លឹម ឈាងហាក់ បាននាំបក្ខពួកប្រមាណ១០នាក់ជិះម៉ូតូ៣គ្រឿង ទៅវ៉ៃទាត់ធាក់ ចាប់វាយខ្នោះ ដោយមិនសួរហេតុផល អូសមកកន្លែងការិយាល័យ សន្តិសុខ ក្នុង បុរី ហើយបន្តវាយរហូតរបួសធ្ងន់ ខណះជនរងគ្រោះមានឈ្មោះ សាង ហៃ អាយុ ៣០ឆ្នាំ កំពុងអង្គុយលើគ្រែក្នុងផ្ទះរបស់ខ្លួន។

ក្រោយកើតហេតុកម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ដោយឃាត់ប្រធាន សន្តិសុខរូបនេះមកប៉ុស្តិ៍នគរបាល តែជនរងគ្រោះអំពាវនាវឲ្យសមត្ថកិច្ចតាមចាប់ បក្ខបន្ថែមទៀត។ ពេលនេះមានព័ត៌មានថា ប្រធានសន្តិសុខរូបនេះ អាងថៅកែ របស់ខ្លួន ជាអ្នកមានអំណាចកោងកាចនោះ បាននិងកំពុងរត់ការ សុំរួចខ្លួន៕

fn-2016-09-05-06-40-06-7

fn-2016-09-05-06-40-06-2 fn-2016-09-05-06-40-06-4

 

 

Leave a Reply

(*) Required, Your email will not be published