ប្រទះឃើញ​ស្ត្រី​ម្នាក់​ស្លាប់​ទាំង​អាក្រាត ក្រោយពេល​រួមរ័ក​ជាមួយ​ដៃគូ​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : ស្ត្រី​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ​ប្រទះឃើញ​ដេកស្លាប់​ទាំង​ស្រាត​ននលគក កាលពី​វេលា​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា នារី​រងគ្រោះ​ឈ្មោះ សែម សុខុម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ខេត្តក្រចេះ​។ សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា នៅ​យប់​ថ្ងៃទី​២ ខែកញ្ញា មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​នាំ​នារី​រងគ្រោះ​មក​ជួល បន្ទប់​បន្ទប់​ជូ​លលេ​ខ​៦ ដើម្បី​ស្នាក់នៅ​ដោយ​ឲ្យ​កម្រៃ​ឈ្មួ​ល​ទៅ​ម្ចាស់ផ្ទះ​១​ម៉ឺន​រៀល ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣ ពេលដែល​ស្ត្រី​ចំណាស់​ម្ចាស់ផ្ទះ​ក្រោកពីដំណេក​ក៏​ដើរ​មើល​បន្ទប់​ភ្ញៀវ​ដេក ស្រាប់តែ​ឃើញ​បន្ទប់​លេខ​៦ ទ្វារ​ចំហរ​ខុសប្លែក​ពី​ធម្មតា លុះ​ពេលដែល​ដើរទៅ​អើតមើល ក៏​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ដេកស្លាប់​ដោយ​អាក្រាតកាយ​ននលគក​តែម្តង​។ ភ្លាមៗ​នោះ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ប្រញាប់​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល​ក្រែក ដើម្បី​ឲ្យ​ចុះមក​ពិនិត្យ​សព​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា សព​ជនរងគ្រោះ​មាន​ស្នា​មរឹតក និង​ក្នុង​មាត់​ត្រូវបាន​ញាត់​នំ​ប៉ាវ​ឡើង​ណែន​មាត់ ដោយ​អាក្រាតកាយ​ននលគក​។  ក្នុង​បន្ទប់ដេក​មិនមាន​បន្សល់ទុក​នូវ​វត្ថុតាង​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ តំបូងៗ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកស្លាប់​ឡើយ តែ​តាម​ការស្រាវជ្រាវ​នោះ​ទើប​ដឹង​អ្នកស្លាប់​ឈ្មោះ សុខុម ។ ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​រួចរាល់ សព​នារី​រងគ្រោះ​ត្រូវបាន​ដឹក​មក​រក្សាទុក​នៅ​វត្ត​មួយ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។​

 

​ប្រភពពី​អ្នក​ស្គាល់​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​ឃើញ​ម្តាយ​មាន​ជីវភាព​ក្រីក្រ ថែមទាំង​ជាប់បំណុល​ធនាគារ​ច្រើនពេក នារី​រងគ្រោះ​ក៏​សុខចិត្ត​ចាក​ចេញពីផ្ទះ​ដើម្បី​រកលុយ​ឲ្យ​ម្តាយ​សង ធនាគារ តែ​មិនទាន់បាន​សង​ផង ត្រូវបាន​ឃាតករ​ចិត្ត​អប្រិយ​សម្លាប់​ក្នុង​បន្ទប់​ជួល​យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត​៕

04-9-2016 04-9-2016 (1)

 

Leave a Reply

(*) Required, Your email will not be published