លោក ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ ត្រូវ​ថ្នាក់លើ​ដកតំណែង ក្រោយ​អស់​ភារកិច្ច​

, , Leave a comment

04-9-2016

ខេត្តរតនគិរី : លោក​វរសេនីយ៍ឯក ឡុង រុក្ខា ដែល​គេ​ដឹងថា ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែលមាន​ភាព​ធូររលុង​ក្នុងការ​បើកឱកាស​រាល់​អំពើ​ល្មើសច្បាប់​ពី​ការដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ដែល​កំពុង​ផ្គើន​បទបញ្ជា​របស់​រដ្ឋាភិបាល ត្រូវបាន​ថ្នាក់លើ​ផ្លាស់ប្តូរ​តួនាទី ទៅជា​នាយការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​រដ្ឋបាល​សរុប ហើយ​លោក​វរសេនីយ៍ទោ អ៊ី ចំរើន ពី​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ត្រពាំង​ផ្លុ​ង ទៅជា​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​អូរ​យ៉ា​ដាវ នៃ​នាយកដ្ឋាន​ច្រកទ្វារ​ទី​២​។ នេះ​បើតាម​ចំណារ​ប្រកាស​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​សម្តេច​ក្រឡាហោម ស ខេង​។​

 

​គួរ​បញ្ជាក់ដែរថា ស្នាដៃ​របស់លោក​វរសេនីយ៍ឯក ឡុង រុក្ខា គឺ​ដាក់​ប៉ុស្តិ៍​ជជុះ​ជា​ហូរហែ តាមផ្លូវ​ជាតិ​លេខ​៧៨ តាំងពី​ក្រុង​បាន​ឡុង រហូតដល់​ច្រកព្រំដែន ដែលជា​សកម្មភាព​ប្រមូល​លុយ ពី​ជំនួញ​ឈើ​ខុសច្បាប់ ដោយ​គ្មាន​ការបង្ក្រាប ហើយ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បាន​ប្រើប្រាស់​លុយ​ទិញ​ទឹកចិត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ស៊ីប្រាក់ខែ​រដ្ឋ ឲ្យ​ចូល​ដៃ​ចូល​ជើង​ឃុបឃិត ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់ របស់​ពួកគេ​យ៉ាង​រលូន​ល្អ​។ រឿង​ដែល​គ្មាន​ការបង្ក្រាប ក៏​ព្រោះតែ​ក្រុម​ឈ្មួញ​ចេះ​គិតគូរ បង់លុយ​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ ហើយ​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន ក៏​ព្រោះតែ​លោក ឡុង រុក្ខា ជា​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។

 

​គេ​មិន​ច្បាស់​ទេ​ថា ពីមុនមក លោក ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ទទួលបាន​ផលប្រយោជន៍​ប៉ុន្មាន ពី​ជំនួញ​ឈើ​ខុសច្បាប់​នោះទេ ព្រោះ​ក្នុងតួនាទី​ជា​ប្រធាន​ច្រក អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​គ្រប់គ្រង​ច្រករបៀង​១៩ និង​ច្រករបៀង​ភ្នំ​ក្រហម  និង​ចំណុច​ស្រុក​វ៉ឺ​ន​សៃ ស្រុក​តា​វែង ស្រុក​កូន​មុំ និង​ស្រុក​អូរ​ជុំ ចេញទៅ​ស្រុក​យួន តាម​ចំណុច​ច្រករបៀង​១៩ និង​ច្រករបៀង​ភ្នំ​ក្រហម ដែល​ច្រករបៀង​ទាំង ២​នេះ គ្រប់គ្រង​ដោយ​សមត្ថកិច្ច ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដឹកនាំ​ដោយ​លោក ឡុង រុក្ខា​៕

04-9-2016 (1)

 

Leave a Reply

(*) Required, Your email will not be published