ចាប់ស្ត្រីជើងខ្លាំង វ៉ៃ ប៉ូលីសចររាចរណ៍ជើងខ្សោយ ប្រុសដើមទ្រូងប្រាំហត្ថ ដាក់គុក

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៦ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជន

សង្ស័យជាស្ត្រីភេទម្នាក់ ពាក់ព័ន្ធករណីបង្កហិង្សា ដោយចេតនា វាយមន្រ្តី នគរ បាល ចរាចរណ៍ជើងខ្សោយម្នាក់ បណ្តាលឲ្យបែកមុខ ។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា កម្លាំងជំនាញ បានធ្វើការឃាត់ខ្លូន ជនសង្ស័យម្នាក់ ឈ្មោះ ប៉ុលលីន បូណារេរី ភេទស្រី អាយុ ២២ឆ្នាំដែលបានប្រើហិង្សាដោយចេតនានិងប្រឆាំងអ្នករាជការសាធារណៈ គឺវាយ នគរបាលចរាចណ៍ បណ្តាលឲ្យបែកមុខនៅចំណុចផ្លូវលេខ១០៩ ខាងកើតវិមាន សន្តិភាព សង្កាត់មនោរម្យ ខណ្ឌ៧មករា។

តាមប្រភពប្រជាពលរដ្ឋ បានអោយដឹងថា កាលពីវេលាខាងលើ មន្រ្តីនគរបាល ព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនស្ត្រីភេទទន់ខ្សោយម្នាក់ដែលមន្ត្រី ប៉ូលីសអះអាង ថា ជាស្រ្តីជើងខ្លាំង វ៉ៃនគរបាលជើងខ្សោយ ប្រុសដើមទ្រូងប្រាំហត្ថ បែកមុខបែក មាត់ចាប់បញ្ជូនទៅស្នងការក្រុង ដែលជារឿងអស់សំណើច៕

 

fn-2016-09-03-17-52-30-3

fn-2016-09-03-17-52-29-0 fn-2016-09-03-17-52-30-2

 

 

Leave a Reply

(*) Required, Your email will not be published