លោក ម៉ក់ ឧសភា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ពាក់ព័ន្ធគំរូហត្ថលេខា និងពុករលួយ បង្កឲ្យរាំងស្ទះ ដល់ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ គួរតែដកតំណែង

, , Leave a comment

រាជធានីភ្នំពេញ ៖ លោក ម៉ក់ ឧសភា ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេវា ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងការធ្វេសប្រហែស ខ្វះការទទួល

ខុសត្រូវ និងអំពើពុករលួយ បង្ករឲ្យរាំងស្ទះដល់ក្រុមហ៊ុនដឹកជញ្ជូនកសិផល ទៅ កាន់ប្រទេសថៃនាពេលថ្មីៗនេះត្រូវបានថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មប្រជុំផ្ទៃក្នុង សម្ងាត់ថ្មីៗកន្លងទៅ ដែលគេទម្លាយថា កំហុសរបស់លោក ម៉ក់ ឧសភា ធ្វើឲ្យប៉ះ ពាល់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋាភិបាល ដូច្នេះត្រូវប្រឈមនឹងការដកមុខតំណែង ដោយគ្មានហេតុផលយោគយល់ ។

 

បណ្តាក្រុមហ៊ុននាំចេញ បានអោយដឹងថា បញ្ហាជាប់គាំងកសិផលខ្មែរនេះ កើត ឡើងកន្លងមក គឺកសិផលដែលមានដូចជាដំឡូងមី និងពោតជាដើម មិនអាច នាំ ចេញបានទេ ព្រោះគយថៃ មិនយល់ព្រមឲ្យចេញ ដោយសារគំរូហត្ថលេខា របស់ លោក ម៉ក់ ឧសភា មិនដូចនឹងហត្ថលេខា ក្នុងឯកសារដែលកម្កល់នៅថៃ។ដូច្នេះ ភាគីថៃ មិនអនុញ្ញាតឲ្យនាំចូល បើទោះជាមានច្បាប់ក៏ដោយ ។ មិនតែប៉ុណ្ណោះ ប្រជាកសិករ ក្រុមហ៊ុនដឹកជញ្ជូនបានបញ្ចេញប្រតិកម្ម និងរិះគន់ថា លោក ម៉ក់ ឧសភា ធ្វើការគ្មានភាពទទួលខុសត្រូវ និងអំពើពុករលួយធ្ងន់ធ្ងរ ពុំបានអនុវត្ត នូវ យន្តការលើកកម្ពស់និងរកទីផ្សារឲ្យប្រជាពលរដ្ឋ ធ្វើឲ្យខាតបង់ការបង្កបង្កើនផល និងពេលវេលា ពិសេសសេវាលើឯកសារ CO នាំចេញកសិផលក៏មានតម្លៃខ្ពស់។ ក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា មិនត្រឹមតែការចេញ CO យឺតយ៉ាវទេ តម្លៃ CO ក៏ ឡើងថ្លៃដែរតម្លៃ CO កាលពីលោក ស៊ុន ចាន់ថុល ធ្វើជារដ្ឋមន្ត្រី ត្រឹមតែ ៥ដុល្លារ ប៉ុណ្ណោះ ដល់ដំណាក់កាលលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រីកាន់តំណែងថ្មី បែរជា លោក ម៉ក់ ឧសភា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មានអំណាច យកតម្លៃ២០ទៅ៥០ដុល្លារ ស្មើនឹង១គុណនឹង១០ ហើយឯកសារទាំងនោះ បង្កឲ្យ រាំងស្ទះ ។ បណ្តាក្រុមហ៊ុននាំចេញ បានអោយដឹងបន្តថា ប្រជាពលរដ្ឋ ខាងក្រុម ហ៊ុនដឹកជញ្ជូនកសិផល ស្វាគមន៍ និងត្រេកអរ ចំពោះថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជ កម្ម ប្រជុំផ្ទៃក្នុងសម្ងាត់ថ្មីៗកន្លងទៅ ដែលគេទម្លាយថា កំហុសរបស់លោក ម៉ក់ ឧសភា ធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំក្រសួងនិងរដ្ឋាភិបាល ដូច្នេះត្រូវប្រឈមនឹងការ ដកមុខតំណែង ដោយគ្មានហេតុផលយោគយល់ ។ ពាក់ព័ន្ធទៅនឹង ការធ្វេស ប្រហែស ខ្វះការទទួលខុសត្រូវ និងអំពើពុករលួយបង្ករឲ្យរាំងស្ទះ ដល់ក្រុមហ៊ុន ដឹកជញ្ជូនកសិផល ទៅកាន់ប្រទេសថៃ៕

14203205_1274025205943688_4318799581108946367_n ClickHandler.ashx

 

Leave a Reply

(*) Required, Your email will not be published