គោចាស់ ប៉ះស្មៅខ្ចី ស្លាប់ លើបង្គង

, , Leave a comment

រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង ១ កន្លះ រសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៦នេះមន្រ្តីយោធាពាក់ផ្កាយ១ម្នាក់ នៅទីបញ្ជាការ

ដ្ឋាន កងទ័ពជើងគោក បានគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់លេខ៥ ផ្ទះសំណាក់ «នីតា» ស្ថិតនៅ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈជនរង គ្រោះ កំពុងក្រេបទឹកឃ្មុំជាមួយនារីហាងម្នាក់។

 

មន្រ្តីនគរបាលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ ឡាច សុមេធ មានតួនាទីជា នាយការិយាល័យសុខាភិបាលនៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក បានគាំងបេះ ដូងស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ «នីតា» ស្ថិតនៅភូមិក្បាលដំរីសង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ ខណៈជនរងគ្រោះ កំពុងក្រេបទឹកឃ្មុំ ជាមួយនារីហាងម្នាក់ ឈ្មោះ អ ដ វ អាយុ២១ឆ្នាំ មុខរបរ បំរើការងារនៅភោជនីយដ្ឋាន រាត្រីពន្លឺថ្មី។

ក្រោយមានករណីនេះកើតឡើង កម្លាំងនគរបាលបច្ចេកទេស និងនគរបាល មូល ដ្ឋានបានចុះទៅពិនិត្យសពហើយបានបញ្ជាក់ថាការស្លាប់របស់គាត់ គឺបណ្តាល មកពីគាំងបេះដូងមែន។ក្រោយពីពិនិត្យរួច កម្លាំងសមត្ថកិច្ច បានប្រគល់សព ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Hong-0062 Hong-0063 Hong-0064

 

Leave a Reply

(*) Required, Your email will not be published