បង្ក្រាប​គ្រឿងញៀន ក្នុង​សិប្បកម្ម​តុទូ បែរ​រកឃើញ​ឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្តកំពត : បុរស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ក្រោម​ការសម្របសម្រួល​ដោយ​តំណាង​អយ្យការ សាលាដំបូង​ខេត្តកំពត​ឆែក ឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​១១​កញ្ចប់​តូច​ក្មុង​រោង​សិប្បកម្ម​តុទូ មួយកន្លែង​ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ឡូ ប៊ូ​ន អាយុ ៥៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ប៉ុក វិបុល អាយុ ៣១​ឆ្នាំ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត​។​

 

​ប្រតិបត្តិ​ការណ៍​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ខាងលើ គឺធ្វើឡើង​ដោយមាន​ការចង្អុលបង្ហាញ ពី​លោក​ឧត្ដមសេនីយ៍ ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពត សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​របស់​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ដែល​ដឹកនាំ​និង​ចូលរួម​សម្របសម្រួល​ដោយ​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញារង​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកំពត បាន​បើក​ការបង្ក្រាប​ចុះបង្ក្រាប ទីតាំង ជួញដូរ​គ្រឿងញៀន​ខាង​លើ​នេះ​តែម្តង ដោយ​ធ្វើ​ការចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១១​កញ្ចប់​តូច​។​

 

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​រួចហើយនោះ កម្លាំង​អាវុធហត្ថ​ខេត្តកំពត បាន​បន្ត​ចុះ​ឆែកឆេរ​ផ្ទះជួល​របស់​ជនសង្ស័យ​ឈ្មោះ ឡូ ប៊ូ​ន ស្រាប់តែ​ប្រទះឃើញ​ឈើ​អត់​ច្បាប់​មួយចំនួន មាន​ប្រភេទ​ឈើ​ធ្នង់ នឹង​ឈើ​ត្រ​សេក ក្នុងនោះ​ឈើ​សរុប ៣៤​កំណាត់​( វែង និង ខ្លី​) ទៅវិញ​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ត្ថ ធ្វើការ​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

01-9-2016 01-9-2016 (1) 01-9-2016 (2) 01-9-2016 (3)

 

Leave a Reply

(*) Required, Your email will not be published