នៅ​ភ្នំពេញ ក្រុមចោរ​កាន់តែ​សាហាវ បាញ់​មួយ​ប្រ៉ា​វ សម្លាប់​ម្ចាស់ ប្លន់​ទ្រព្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​បាន​ស្លាប់ ក្រោយ​ជួបប្រទះ​ចោរ​១​ក្រុម បាន​បាញ់​ចំនួន​៥​គ្រាប់ ហើយ​យក​ម៉ូតូ​គេចខ្លួនបាត់​។ ករណី​បាញ់​ប្លន់​សម្លាប់​នេះ​បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​ជាង​១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​ទល់មុខ​ហាង ម៉េង​លី ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩២ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

01-9-2016 (4)

​ប្រភពព័ត៌មាន​ពី​នារី​សង្សារ​ជនរងគ្រោះ​ឈ្មោះ ស្រី​នុ​ច អាយុ​២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ខណ្ឌ​សែន​សុខ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជាមួយ​មិត្ត​ប្រុស​ជា​ជនរងគ្រោះ​មានឈ្មោះ ស្រី ផានិត អាយុ​២៤​ឆ្នាំ មុខរបរ​និស្សិត​ពេទ្យ ឆ្នាំ​ទី​៥ នៅ​សាកលវិទ្យាល័យ​អន្តរជាតិ IU ដែល​បច្ចុប្បន្ន​ស្នាក់នៅ​សំណង​១២ សង្កាត់​ទឹល​ល្អក់​៣ ខណ្ឌទួលគោក ដោយ​ពួកគេ​ទើបតែ​ចេញពី​ជួបជុំគ្នា​ជាមួយ​បងប្អូន​នៅ​ខារ៉ាអូខេ ម្តុំ​ស្ពាន​អាកាស​៥​មករា​។ លុះដល់​ម៉ោង​១​យប់ ក៏​នាំគ្នា​ចេញទៅ​ផ្ទះ ដោយ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer X ពណ៌​ខៀវ ពាក់​លេខ ភ្នំពេញ 1642 (​ចាំ​លេខ​នៅ​ខាងក្រោយ​) ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩២ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​គោលបំណង​ជូន​នាង​ជា​សង្សារ​ទៅផ្ទះ​នៅ​ភ្នំពេញ​ថ្មី​។​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្តុ​ប​ពីរ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ព្យាយាម​ជិះ​តាម​កៀរ​ម៉ូតូ​របស់​ពួកគេ ពីក្រោយ​រហូតមកដល់​មុខ​ហាង ម៉េង​លី ក៏​ធ្វើ​ជនរងគ្រោះ​រេ​ចង្កូត​ម៉ូតូ​ទៅ​ប៉ះ​ម៉ូតូ​កង់​បី ដែល​គេ​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​ដួល​។ ភ្លាមៗ​នោះ​បក្ខពួក​ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ តែ​ជនរងគ្រោះ​ជា​សង្សារ​មិន​ព្រម​ឲ្យ​ក៏​ប្រទាញ​ប្រ​ទុង​គ្នា ហើយក៏​ឮ​សំឡេង​គ្រាប់កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់ ធ្វើ​ឲ្យ​បុរស​សង្សារ​ដេក​ដួល​នៅក្នុង​ថ្លុកឈាម​បាត់ទៅហើយ​។ បន្ទាប់ពី​កើតហេតុ ក្រុមចោរ​ក៏​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ចេញទៅ​បាត់ស្រមោល​តែម្តង​។​

01-9-2016 (1)

​ទោះជា​យ៉ាងណា​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ័​ក្កិ​ដឹក​តាម​ម៉ូតូ​កង់​បី យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះសង្ឃ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ហើយក៏​ដាច់ខ្យល់​ស្លាប់ ព្រោះ​ជនរងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​៥​គ្រាប់ សុទ្ធតែ​ចំណុច​សំខាន់​។ រីឯ​សមត្ថកិច្ច​ក៏​កំពុង​បើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​តាមរយៈ​ការសាកសួរ​នារី​ជា​សង្សារ​៕

01-9-2016 (2) 01-9-2016 (3) 01-9-2016

 

Leave a Reply

(*) Required, Your email will not be published